(ត្បូងឃ្មុំ)៖ ក្រុមហ៊ុន ជីប ម៉ុងអ៊ីនដាស្ទ្រីស៍ នាចុងសប្ដាហ៍កន្លងទៅនេះ បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីផលិតផលសម្ភារសំណង់គុណភាពខ្ពស់ ដោយមានការចូលរួមពីសំណាក់អ្នកជំនាញផ្នែកសំណង់ អាជីវករ ម្ចាស់សហគ្រាសធំៗ ជាង១៥០នាក់ នៅក្រុងសួង ខេត្តត្បូងឃ្មុំ។​

ក្រុមជាងជំនាញ និងម្ចាស់គម្រោងសំណង់ធំៗ នៅក្នុងក្រុងសួង បានបង្ហាញការសាទរចំពោះការចែករំលែកចំណេះដឹង ទាក់ទង និងការផលិតផលិតផលក្បឿង និងទុយោ ដែលផលិតនៅក្នុងស្រុក ដោយប្រើប្រាស់បចេ្ចកវិទ្យាទំនើបរបស់អ៊ីតាលី។ ជាងនេះទៅទៀត ពួកគាត់ក៏ទទួលបានចំណេះដឹង ពីការធ្វើតេស្តគុណភាព សម្រាប់ផលិតផលក្បឿង និងទុយោផងដែរ ហើយអ្វីដែលធ្វើឲ្យពួកគេនឹកស្មានមិនដល់នោះគឺ ភាពរឹងមានរបស់ក្បឿង ជីប ម៉ុង មានសម្ថភាពអាចទ្រទំងន់ និងសម្ពៀតរហូតដល់ជាង២៤0គីឡូ។​

បុគ្គលិកវិស្វករចំនាញ ក៏បានណែនាំ​បងប្អូនជាងជំនាញ ពីគន្លះខ្លះៗនៃប្រើប្រាស់ក្បឿង និងទុយោដែលអាចបង្កើនសម្ធិផលការងារ និងចំណេញថវិកា ដោយគ្រាន់តែជ្រើសរើស ម៉ាកផលិតផល ដែលមានគុណភាពពិតប្រាកដ។ ជាពិសេស គឺផលិតផលម៉ាក ជីប ម៉ុង ដែលក្រុមហ៊ុនមានទំនួលខុសត្រូវខ្ពស់ ចំពោះផលិតផល ទាំងមុន និងក្រោយពេលចែកចាយ។

ឆ្លៀតក្នុងឱកាសនោះ ក្រុមជាងជំនាញ និងអាជីវករលក់គ្រឿងសំណង់ ក៏បានទទួលយកព័ត៌មាន ​ប្រូម៉ូសិន នៃការសន្សំពិន្ទុប្តូរយករង្វាន់ និងការមានឱកាសឈ្នះរង្វាន់ ពីការជាវផលិតផលក្បឿង និងទុយោ ជីប ម៉ុង ហើយពួកគាត់ពិតជារីករាយ ចំពោះការទទួលយកផលិតផលក្នុងស្រុក ដែលមានគុណភាពស្តង់ដារ ក៏ជម្រុញឲ្យមានការបង្កើនសង្វាក់ផលិតកម្មកាន់តែច្រើន លទ្ធផលបន្ថែមទៀត ដើម្បីសម្រួលដល់តម្រូវការគ្រឿងសំណង់ នៅលើទីផ្សារ។

សិក្ខាសាលាបានបញ្ចប់ទៅ ដោយភាពសប្បាយរីករាយ ជាមួយ​ភោជនីយអាហារ រង្វាន់លួងចិត្ត ព្រមទាំងការរាំលេងកម្សាន្ត ពីសំណាក់បុគ្គលិកជំនាញ និងបុគ្គលិកជីប ម៉ុង។ សិក្ខាសិលាចែករំលែកចំណេះដឹងទាក់ទង ពីផលិតផលគ្រឿងសំណង់នេះ នឹងបន្តធ្វើជាច្រើនខេត្តក្រុងផ្សេងៗទៀត ដើម្បីបំពេញបន្ថែមនូវ ចំណេះដឹងជម្រើសផលិត និងការផលិតគ្រឿងសំណង់ល្អសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស៕