(សៀមរាប)៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិ តែងតែរំភើបនៅពេលដែលពួកគាត់ បានឃើញទេសភាព​ដ៏ស្រស់​ត្រកាលរបស់​អាងហែលទឹកដ៏ធំល្វឹងល្វើយ និងអាគារដ៏ស៊ីវីល័យដែលមានលំនាំតាម ស្ថាបត្យកម្ម​​ដ៏កំពូលនាទសវត្សទី៦០ ហើយការប្រើប្រាស់ស៊ីក្លូ ដើម្បីដឹកជញ្ជូនភ្ញៀវទៅកាន់បន្ទប់ និង​ជិះលំហែ​​នៅក្នុងសណ្ឋាគារ Memoire Palace Resort & Spa កាន់តែធ្វើឱ្យភ្ញៀវទេសចរ មានភាពរីករាយ​ថែម មួយកម្រិតទៀត។

ស៊ីក្លូគឺជាយាន្តជំនិះមួយដ៏ពេញនិយម​នាទសវត្សទី៦០ ហើយ​ប្រជាប្រិយភាពរបស់វាបានបន្ត​រហូតដល់ ទសវត្សទី​​៨០​ និង​៩០ផងដែរ។​ ដោយសារការរីកចម្រើន​ផ្នែកសេវាកម្មដឹកជញ្ជូន​ការប្រើ​ប្រាស់​ស៊ីក្លូ ​បានថយចុះជាខ្លាំង។ ហេតុនេះហើយ ប្រជាជនយើង​ភាគតិចណាស់​ដែលបាន​ជិះស៊ីក្លូ​​សព្វថ្ងៃ​​នេះ។ រាល់ពេលដែលពួកគាត់បានជិះស៊ីក្លូម្តងៗ​ ធ្វើឱ្យភាពរីករាយក្នុងចិត្តកើតឡើង ហើយនឹក​ស្រម៉ៃ​ដល់ភាពរីកចម្រើន​របស់កម្ពុជា នាសម័យនោះ។

ដើម្បីអភិរក្សនូវកេរដំណែលដ៏ល្អឯក​ ហើយដើម្បីឱ្យបងប្អូនរួមជាតិ និងភ្ញៀវអន្តរជាតិបាន​ទទួលបទពិសោធន៍ដ៏​វិសេសវិសាលនេះ សណ្ឋាគារ ម៉េម័រ ផាឡេស បានជ្រើសរើស​យកស៊ីក្លូ​សម្រាប់ជាការ​តុបតែង​ផង ​និងសម្រាប់ប្រើប្រាស់ក្នុងការ​ផ្តល់សេវាកម្ម​ជូនភ្ញៀវទៅបន្ទប់ផង និងទុក​ជូន​​​ភ្ញៀវជិះ​លំហែ​ក្នុង​បរិវេណសណ្ឋាគារ ដើម្បីគយគន់​មើល​ទេសភាពអាគារ សួនច្បារ និងអាងទឹកដ៏​ស្រស់​បំព្រងផងដែរ។

ដើម្បីផ្តល់កាដូដ៏រីករាយនេះជូនគ្រួសារ សូមអញ្ជើញភ្ញៀវកិត្តិយសមកលេងកំសាន្ត ឬស្នាក់​នៅជាមួយ​សណ្ឋាគារ ម៉េម័រ ផាឡេស នៅក្នុងទឹកដីសៀមរាបអង្គរ។​​

ដើម្បីធ្វើការកក់ទុក សូមធ្វើការទាក់ទងតាមរយៈTel: 069 285 888 និង ​​​Email: [email protected] Website: www.memoirepalace.com ​​ FB Page: www.fb.com/memoirepalaceresort/