(ភ្នំពេញ)៖ ហាង iOne ដែលជាភ្នាក់ងារលក់ធំបំផុតរបស់ Apple នៅប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨នេះ បានបើកសម្ពោធសាខាថ្មីរបស់ខ្លួនមួយទៀតហើយ ដែលស្ថិតនៅក្នុងផ្សារទំនើបអ៊ីអនម៉លទី២ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងឱកាសអបអរការបើកសម្ពោធសាខាថ្មីនេះ iOne បានផ្ដល់ជូននូវ កម្មវិធីបញ្ចុះតម្លៃរហូតដល់៥០ភាគរយ សម្រាប់អតិថិជនចំនួន១៥នាក់ដំបូង។

ហាង iOne ជាភ្នាក់ងារលក់ធំបំផុតរបស់ Apple ហើយសាខាដែលត្រូវបើកសម្ពោធក្នុងថ្ងៃនេះ ជាសាខាទី៥ហើយ ក្នុងន័យបន្ថែមភាពងាយស្រួល ដល់អតិថិជនដែលរស់នៅក្នុងសង្កាត់នោះ មានភាពងាយស្រួល ក្នុងការស្វែងរកទិញ នូវផលិតផលម៉ាក Apple ពីក្រុមហ៊ុន iOne ក៏ដូចជា Accessories ម៉ាកល្បីៗជាច្រើន ដែលមានការធានាត្រឹមត្រូវ ពីក្រុមហ៊ុន និងអាចជឿទុកចិត្តបាន។

លោកស្រី សុខ សុភ័ក្ត្រ អគ្គនាយិកាក្រុមហ៊ុន iOne ថ្លែងឲ្យដឹងថា វត្តមានរបស់ iOne ក្នុងសាខាថ្មីនេះ នឹងធ្វើឲ្យអតិថិជនមានភាពងាយស្រួល ​ក្នុងការ​រកជាវនៅប្រភេទទូរស័ព្ទដៃ ឬកុំព្យូ័រម៉ាក Apple ហើយសង្ឃឹមថា សាខាថ្មីនេះនឹងទទួលបាន ការគាំទ្រទ្វរឡើងពីអតិថិជន។ ក្នុងនោះដែរលោកស្រី​បានថ្លែងអំណរគុណ យ៉ាងជា្រលជ្រៅ ចំពោះអតិថិជនទាំងអស់ ដែលតែងតែគាំទ្រផលិតផលរបស់ iOne។

សូមបញ្ជាក់ថា ជាមួយនឹងការបើកសម្ពោធនូវសាខាថ្មីនេះ មានអតិថិជនចំនួន១៥នាក់​ដំបូង ទទួលបានការបញ្ចុះតម្លៃរហូតដល់៥០% ពីក្រុមហ៊ុន ដោយបញ្ចុះទៅលើម៉ាក Apple លើកលែងតែកុំព្យូរទ័រ MAC និង Premium Accessories និងម៉ាកល្បីៗជាច្រើនទៀត។

លោក តារា អ្នកគាំទ្រផលិតផលរបស់ iOne និងទទួលបានការបញ្ចុះតម្លៃ៥០% ក្នុងចំណោម១៥នាក់នោះថ្លែងថា «ខ្ញុំបានក្រោកតាំងពីម៉ោងប្រមាណ២៖៣០នាទីព្រឹក ដើម្បីមករង់ចាំទទួល ការផ្ដល់ជូនពិសេសពីហាង iOne គឺបញ្ចុះតម្លៃទៅលើទូរស័ព្ទដៃ ម៉ាក iPhone X ដល់ទៅ៥០% ហើយខ្ញុំដឹងព័ត៌មាននេះ ​តាមរយៈផេករបស់ iOne»។

លោកបានបន្ដទៀតថា «ខ្ញុំពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំង ដែលបានទទួលការបញ្ចុះតម្លៃពីក្រុមហ៊ុន iOne ហើយសូមជូនពរក្រុមហ៊ុន iOne ឲ្យទទួលបានការគាំទ្រ ពីសំណាក់អតិថិជនកាន់តែខ្លាំងឡើងៗ»៕