(បន្ទាយមានជ័យ)៖ អតីតសកម្មជនគណបក្សដែលត្រូវតុលាការរំលាយ ដែលពាក់ព័ន្ធប្រព្រឹត្តអំពើក្បត់ជាតិ ជិត២,០០០នាក់ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ។

លោក អាត់ ខែម សមាជិក​អន្ដ្រៃយ៍នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការសម្រេចចិត្តចុះចូល ជាមួយ​បក្សប្រជាជន របស់សកម្មជនអតីត​បក្សសង្គ្រោះជាតិ ទាំង១,៦៤៥នាក់ នៅក្រុង ស្រុកចំនួន៥ ក្នុងខេត្តបន្ទាយមានជ័យ ដោយសារមើលពីការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ​​​​ប្រធានគណបក្សប្រជាជន, សម្ដេច ហេង សំរិន អនុប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនផ្សេងទៀត។

បើតាមលោក អាត់ ខែម ការសម្រេចចិត្តចុះចូលនេះ ឧបនាយករដ្ឋមន្ដ្រី​ កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ ក៏បានផ្ដាំផ្ញើការសួរសុខទុក្ខដល់សមាជិកគណបក្សប្រជាជនកម្ពុជា ដែលទើបប្រកាសទទួលស្គាល់ទាំងជិត២,០០០នាក់នេះផងដែរ។​

ក្នុងនោះដែរ សកម្មជន​គណបក្ស​ទាំងអស់ បានប្តេជ្ញាចិត្ត​ថា នឹងទៅបោះឆ្នោតជូនគណបក្ស CPP ដើម្បីយកជ័យជម្នះឲ្យបាន និងបន្តស្វែងរកសមាជិកថ្មីបន្ថែមទៀត បោះឆ្នោតគាំទ្របក្ស CPP ទទួលបានសម្លេងគាំទ្រច្រើនលើសលុបជាងមុន៕