(ប៉ោយប៉ែត)៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៥) បានសហការជាមួយស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យជនជាតិថៃ៣នាក់ ជាមួយថ្នាំញៀន៦០០០គ្រាប់។

មន្ត្រីនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ប្រាប់ Fresh News ថា បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យម្នាក់ជាស្ត្រីជនជាតិថៃ ឈ្មោះ ឈីរ៉ាត់ ឆៃស៊ែង អាយុ១៨ឆ្នាំ ដោយចាប់យកថ្នាំញៀនប្រភេទមេតំហ្វេតាមីន (WY) ចំនួន៦០០០គ្រាប់។ បន្ទាប់មកបន្តទៅឆែកឆេរបន្ទប់ជួលស្នាក់ នៅការស៊ីណូស្តាវេហ្គាស លេខ៦០៩ ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត គឺឈ្មោះ លីម សាលិ ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ បែន រាម៉ាត ភេទស្រី អាយុ៣០ឆ្នាំ ជាជនជាតិថៃ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានប្រគល់ ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធី៕