(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីបំភ្លឺ ស្ដីពីការគូសសញ្ញាគាំទ្រគណបក្សនយោបាយ នៅលើសន្លឹកឆ្នោត ដើម្បីជាភាពងាយស្រួល ដល់ប្រជាពលរដ្ឋអ្នកបោះឆ្នោតអស់ភាពស្រពិចស្រពិល អំពីគំនូសសញ្ញាគាំទ្រនេះ។ នេះបើយ៉ោងតាមសេចក្ដីបំភ្លឺរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមិថុនានេះ។

សេចក្តីបំភ្លឺដដែល បន្តថា គ.ជ.ប បានលើកទឹកចិត្តឲ្យអ្នកបោះឆ្នោតគូស «ធិក» ជាសញ្ញាគាំទ្រគណបន្សនយោបាយ ដែលខ្លួនពេញចិត្តនៅលើសន្លឹកឆ្នោត។

គ.ជ.ប បញ្ជាក់ទៀតថា ចំពោះសន្លឹកឆ្នោតមានគំនូសសញ្ញាគាំទ្រផ្សេងពីនេះ ដែលនាំឲ្យគេសម្គាល់បាន នូវអត្តសញ្ញាណរបស់អ្នកបោះឆ្នោត ដូចជា៖

* សន្លឹកឆ្នោតមានសរសេរពាក្យពេចន៍ ពាក្យអធិប្បាយ
* សន្លឹកឆ្នោតមានផ្ដិតស្នាមម្រាមដៃ
* សន្លឹកឆ្នោតមានបិទតែម ឬក្រដាសប្រាក់ ឬក្រដាសមានសំណេរ ឬសញ្ញាផ្សេង
* សន្លឹកឆ្នោតមានឯកសារផ្សេងៗបិទ ឬខ្ទាស់ជាប់ជាមួយ
* សន្លឹកឆ្នោតមានសរសេរឈ្មោះ ឬហត្ថលេខា ឬសញ្ញាណដែលនាំឲ្យគេស្គាល់អ្នកបោះឆ្នោត

សន្លឹកឆ្នោតទាំងនេះ ត្រូវបានចាត់ទុកជាសន្លឹកឆ្នោតមិនបានការ ដូចកំណត់ក្នុងចំណុច ៨.១១.២.៣ នៃបទបញ្ជា និងនីតិវិធី សម្រាប់ករបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត៕

ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺរបស់ គ.ជ.ប ទាំងស្រុង៖