(ភ្នំពេញ)៖ ថ្មីៗនេះ ក្រុមហ៊ុនសាមសុងបានធ្វើការសម្ពោធទូរស័ព្ទ Samsung Galaxy J6 និងល្បីថាជាទូរស័ព្ទ ដែលមានអេក្រង់ពេញតួជាមួយនឹងតម្លៃម៉ាអេម។

ចំពោះលក្ខណៈលេចធ្លោនៃទូរស័ព្ទដៃ Galaxy J6 នេះ គឺអេក្រង់ HD Super AMOLED ទំហំ 5.6 អ៊ីញ ដែលសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម ទស្សនាវីដេអូ ព្រោះអេក្រង់នេះមានមុខងារផ្តល់ពណ៌ និងរូបភាពច្បាស់កម្រិតខ្ពស់បានយ៉ាងល្អ។

ក្រៅពីអេក្រង់ ចំណុចដ៏ទាក់ទាញមួយទៀតរបស់ Galaxy J6 គឺបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ ១៣មេហ្គាភិចសែល និងកាមេរ៉ាខាងមុខទំហំ៨មេហ្គាភិចសែល ជាមួយ LED Flash ងាយស្រួលក្នុងការចាប់យករូបភាពបានស្អាតទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

ក្រៅពីអេក្រង់ និងកាមេរ៉ា ចំណុចខាងក្រោមនេះជាលក្ខណៈសម្បត្តិ ដែលយើងគួរយល់ដឹងអំពីទូរស័ព្ទដៃមួយនេះ៖

*បំពាក់នូវ RAMទំហំ 3GB មេម៉ូរីទំហំ 32GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 256GB
*ទូរស័ព្ទដៃ ស៊ីម2
*អាចប្រើប្រាស់ គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។
*ល្បឿនដំណើរការដោយ Octa- Core 1.6 GHz ដែលធ្វើឲ្យទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ។
*កម្លាំងថ្ម 3,000mAh
*ស្កេនផ្ទៃមុខ (Face Recognition) និងស្កេនក្រយ៉ៅម្រាមដៃ (Fingerprint)
*បទពិសោធន៍សំលេង Dolby Atmos នៅពេលប្រើប្រាស់ជាមួយកាសត្រជៀក

ចំពោះតម្លៃតម្លៃវិញម៉ាអេម គឺត្រឹមតែ ២៤៥ដុល្លារប៉ុណ្ណោះ ជាមួយនឹងជម្រើស ៣ពណ៌ រួមមាន៖ ពណ៌ខ្មៅ ពណ៌មាស និងពណ៌ស្វាយ។ លោកអ្នកអាច រកជាវបានតាមហាងទូរស័ព្ទដៃសាមសុង ក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះតទៅ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ៖ 1800 20 3232 ៕