(ភ្នំពេញ)៖ ក្នុងឱកាសទិវាសិទ្ធិកុមារអន្តរជាតិ «១មិថុនា» នៅឆ្នាំនេះ រោងភាពយន្ត លេជេន មានកម្មវិធីពិសេស សម្រាប់កុមារទាំងអស់ ដែលមកពីអង្គការមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា​។ រោងភាពយន្ត លេជេន បានមានប្រារព្ធកម្មវិធីសប្បុរសធម៌ ដោយមានការចាក់បញ្ចាំងនូវរឿង តុក្កតា Boonie Bears: The Big Shrink និងការផ្តល់ជាកាដូដូចជា៖

- ទឹកដោះគោ Meiji
- ដូណាត់ Krispy Krime
- ទឹកពិសារបរិសុទ្ធ Dasani
- ពោតលីងខ្នាតកុមារពីលេជេន
- រូបបិទតុក្កតារបស់លេជេន
- ប៉េងប៉ោង។

កម្មវិធីសប្បុរសធម៌នេះ ផ្តល់ជូនប្អូនៗ ដែលមកពីអង្គការទាំង៣ រួមមាន អង្គការមូលនិធិកុមារកម្ពុជា ហៅកាត់ថា CCF, អង្គការគថ្លង់ នៅច្បារអំពៅ និង​អង្គការស្នាមញញឹមកម្ពុជា ហៅកាត់ថា PSE។ ​ក្មេងៗសរុបទាំងអស់ ប្រហែលជា៧០០នាក់ សម្រាប់កម្មវិធីនេះដែរ នឹងមានធ្វើឡើងនៅគ្រប់សាខាទាំង៤ របស់រោងភាពយន្តលេជេន ​តែម្ដង ដែលមានការចូលរួម ឧបត្ថម្ភពីក្រុមហ៊ុននានាដូចជា កូកាកូឡា, វេសថិចមេឌា លីមីធីត, ហាង គ្រីសស្ពី គ្រីម, ទឹកដោះគោ Meji និង ក្រុមហ៊ុន Sonavith។

​ក្រៅពីកម្មវិធីសម្បុរសធម៌នេះ សម្រាប់ប្រិយមិត្តផ្សេងៗទៀត ដែលជាហ្វេនរបស់រោងភាពយន្តលេជេន ក៏អាចនាំកូនៗ មកទស្សនារឿង នៅរោងភាពយន្ត​ផងដែរ ដែលយើងក៏មានប៉្រូម៉ូសិនផ្សេងទៀត សម្រាប់ឱកាសពិសេសនេះផងដែរ ដើម្បីអបអរទិវាសិទ្ធកុមារអន្តរជាតិ ដោយគ្រាន់តែលោកអ្នកជាវសំបុត្រកុន មួយសន្លឹកលោកអ្នកនឹងទទួលបាន ពោតលីងខ្នាតកុមារ១, រូបបិទតុក្កតារបស់លេជេន១ និងប៉េងប៉ោង១​៕