(ភ្នំពេញ)៖ ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើធំជាងគេនៅកម្ពុជា ដោយគិតលើទ្រព្យសកម្មសរុប សមតុល្យប្រាក់បញ្ញើសន្សំ សម្ពៀតឥណទាន អតិថិជន និងបណ្តាញការិយាល័យ មានសេចក្តីរីករាយក្នុងការបន្តផ្តល់ជូននូវអត្រាការប្រាក់លើគណនីបញ្ញើមានកាលកំណត់ខ្ពស់រហូតដល់ ៨% តបតាមសំណូមពររបស់អតិថិជន និងចូលរួមចំណែកជាមួយធនាគារជាតិនៃកម្ពុជាក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ Youtube ៖https://www.youtube.com/watch?v=zFyv8kKsOuA

លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ បានមានប្រសាសន៍ថា៖ «អាស្រ័យដោយភាពជឿជាក់របស់អតិថិជនមកលើប្រាសាក់ យើងអាចកេណ្ឌប្រមូលបានប្រាក់បញ្ញើសន្សំបានច្រើនជាង១ពាន់លានដុល្លារអាមេរិក។ នេះជាសមិទ្ធផលមួយដ៏ត្រចះត្រចង់ដែលធ្វើឲ្យយើងមានមោទនភាពជាខ្លាំង»

លោក សូនី បានបន្តថា៖ «យើងខ្ញុំសូមបញ្ជាក់ជូនថា ប្រាសាក់បានធ្វើឲ្យប្រាកដថា សាច់ប្រាក់បញ្ញើសន្សំរបស់ ឯកឧត្តម ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ពិតជាមានសុវត្តិភាព និងមានភាពងាយស្រួលក្នុងការចាត់ចែងសាច់ប្រាក់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង តាមរយៈសេវាអេធីអឹម និងសេវាធនាគារចល័ត»

លោកបានបន្តទៀតថា «ជំនួសមុខឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលបានបន្តការគាំទ្រ និងជឿជាក់មកលើប្រាសាក់ និងសូមជូនពរឲ្យ ឯកឧត្តម ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ប្រកបតែភាពជោគជ័យ និងរីកចម្រើនជារៀងរហូតទៅ»

គួរកត់សម្គាល់ដែរថា បុគ្គលិកប្រាសាក់មានភាពរួសរាយរាក់ទាក់ក្នុងការផ្តល់សេវាដ៏ល្អជូនអតិថិជន។ប្រាសាក់ គឺពិតជាគួរឲ្យជឿជាក់ និងផ្ដល់សុវត្ថិភាពសម្រាប់រាល់ការដាក់ប្រាក់បញ្ញើសន្សំ ដោយប្រាសាក់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដែលទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីធនាគារជាតិនៃកម្ពុជា។ 

ប្រាសាក់ មានអាជ្ញាប័ណ្ណប្រកបអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជា។ ជាមួយបទពិសោធន៍ដ៏ប៉ិនប្រសប់ក្នុងរយៈពេល២៣ឆ្នាំ ប្រាសាក់មានភាពរឹងមាំដោយឈរលើមូលដ្ឋានសំខាន់ៗដូចជា ភាពល្អប្រសើរផ្នែកអាជីវកម្ម ការបម្រើសេវាកម្មប្រកបដោយវិជ្ជាជីវៈ ការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពបត់បែននិងសម្បូរបែប វិសាលភាពនៃបណ្តាញការិយាល័យគ្របដណ្ដប់ទូទាំងប្រទេស ការបំពាក់ម៉ាស៊ីនអេធីអឹម (ATM) និងប្រព័ន្ធធនាគារស្នូល ប្រកបដោយភាពទំនើប តម្លាភាព និងសុក្រឹតភាព ៕