(ភ្នំពេញ)៖ ក្នុងឱកាសបើកលក់សាកល្បងរបស់ហាង Pezzo Pizza Cambodia មានផ្តល់ជូនដល់អតិថិជននូវការប្រូម៉ូសិន ទិញភីហ្សា ២ចំណិត ថែមជូន ១ចំណិតដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ២៩ ខែឩសភា ឆ្នាំ២០១៨នេះតទៅ។

គួររំលឹកឡើងវិញផងដែរថា Pezzo Pizza គឺជាម៉ាកភីហ្សាក្នុងស្រុកដែលមានឈ្មោះល្បីល្បាញនៅក្នុងប្រទេសសិង្ហបុរី ដែលនាំយកគំនិតថ្មីប្លែកដែលមានលក់ភីហ្សាជាចំណិតមុនគេបង្អស់នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងតាមរយៈសាខាចំនួន១២០នៅទូទាំងអាស៊ី។ លោកអ្នកអាចជ្រើសរើសបានច្រើនជម្រើសផ្សេងៗគ្នា ដូចជា ១ចំណិត, ៣ចំណិត ឬ៦ចំណិត រួមបញ្ចូលគ្នានូវរសជាតិ៦មុខខុសៗគ្នាក្នុងភីហ្សាតែមួយ និងភាពប៉ិនប្រសព្វនៃការធ្វើភីហ្សាដោយដៃ ជាមួយនឹងគ្រឿងផ្សំដែលមានគុណភាពខ្ពស់ ព្រមទាំងតម្លៃសមរម្យ ដែលសមស្របទៅតាមតម្រូវការជាលក្ខណៈគ្រួសារ ដៃគូ ឬកម្មវិធីផ្សេងៗ។

Pezzo Pizza Cambodia សាខាអ៊ីអនម៉លសែនសុខស៊ីធី នឹងចាប់ផ្តើមបើកលក់សាកល្បងចាប់ពីថ្ងៃទី២៩ ខែ ឩសភា ឆ្នាំ២០១៨ ឆាប់ៗនេះជាមួយនឹងប្រូម៉ូសិនពិសេសៗ និងគូប៉ុងបញ្ចុះតម្លៃលើមុខមឺនុយជាច្រើនទៀតដូចជា ឈុត Carnival និង Gala) រួមជាមួយភេសជ្ជៈប៉ិបស៊ីមួយកែវ តម្លៃត្រឹមតែ $2.99 ប៉ុណ្ណោះ ហើយថែមតែ $0.51 ទៀតទទួលបាន ស្លាបមាន់ហឹរពីរដុំបន្លែមទៀត។ សូមប្រញ៉ាប់មកទទួលខិត្តប័ណដែលមានគូប៉ុងបញ្ចុះតម្លៃក្នុងថ្ងៃនេះ។

កុំភ្លេចមកទទួលយកបទពិសោធន៍រសជាតិភីហ្សាជាចំណិតមុនគេ និងការបញ្ចុះតម្លៃជាច្រើនទៀត។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅគេហទំព័រ ៖ http://pezzo.com.sg/about/ ឬ Facebook : Pezzo Pizza Cambodia និង Instagram : pezzopizzacambodia៕