(ភ្នំពេញ)៖ ទោះបីជាមានអាជីវកម្មនិមិត្តសញ្ញា (Franchise) ភីហ្សាមានចំនួនច្រើននៅក្នុងប្រទេសកម្ពុជា យ៉ាងក្តីប៉ុន្តែអ្នកជំនួញផ្នែកនេះ នៅតែជឿជាក់ថាទីផ្សារ ភីហ្សាប្រេន (Brand) នៅតែមានទីផ្សារខ្ពស់នាពេលបច្ចុប្បន្ននេះ​ និងទទួលបានការនិយមពេញចិត្តពីសំណាក់យុវវ័យខ្មែរ គ្រប់ស្រទាបវណ្ណៈ។  

Pezzo ដែលប្រេនភីហ្សាថ្មី នាំមកពីប្រទេសសិង្ហបុរី បានអះអាងថា​អាជីវកម្មភីហ្សា នៅតែមានទីផ្សារ នៅក្នុង​ប្រទេសកម្ពុជា ដោយសារតែកំណើនប្រជាពលរដ្ឋដែលងាកមកទទួលទានភីហ្សាទំនើប ក៏ចេះតែមានការកើនឡើងពីមួយថ្ងៃទីមួយថ្ងៃផងដែរ។ Pezzo គឺជាហ្វ្រេនឆាយ របស់ប្រទេសសិង្ហបុរី តាំងពីឆ្នាំ២០១២ រហូតមកដល់ពេលនេះ មានសាខាចំនួន១២០សាខា នៅតាបណ្ដាប្រទេសមួយចំនួនមានដូចជា ថៃ ម៉ាឡេស៊ី​, ហ្វីលីពីន, ចិន, អារ៉ាបីសាអូឌីត  ឥណ្ឌូណេស៊ី ដែលបានបើកដាក់ឱ្យដំណើរការនៅកម្ពុជានាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។

ជាមួយគ្នានេះ Pezzo Pizza គឺប្រើគ្រឿងផ្សំដែលមានគុណភាពខ្ពស់ដូចជា ឈីស ដែលផលិតឡើងក្នុងប្រទេស USA ដែលមានការទទួលស្គាល់ទូទាំងពិភពលោក។ សម្រាប់ pezzo គឺមានលក់ pizza ជាចំនិត មានចំនួន១០រសជាតិផ្សេងគ្នា ដែលលោកអ្នកអាចរើសរសជាតិរបស់លោកអ្នកពេញចិត្ត ម៉្យាងទៀត Pezzo ក៏មានលក់ជាស្លាយមាន៣ និង៦ស្លាយ ដែលទំហំមានទំហំធំជាង Pizza ដទៃ ហើយក្នុងពេលឆាប់នេះ នឹងមានបន្ថែមរសជាតិមួយចំនួនទៀត។

សម្រាប់ Pezzo Pizza គឺជាគំនិតផ្តួចផ្តើមឡើងដោយមានការចូលរួមពីអ្នកជំនាញមកពីប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា។ ជាមួយគ្នានេះម៉ាកយីហោថ្មីនេះ គឺជាមោទនភាពរបស់កម្ពុជា ដែលបានរចនាផ្នែកខាងក្នុងហាងមានភាពទាន់សម័យ និងមានផាសុកភាព ដើម្បីប្រកួតប្រជែងជាមួយ Franchise នានាដែលកំពុងប្រតិបត្តិការរបស់ខ្លួននៅក្នុងពេលបច្ចុប្បន្ននេះ។ PezzoPizza គឺបានធានាស្តង់ដារអន្តរជាតិ ខុសពីភីហ្សាធម្មតា។

សាខាទី១ សម្រាប់ប្រទេសកម្ពុជា PezzoPizza នឹងមានគំរោងបើសាខា២បន្ថែមទៀតនៅចុងឆ្នាំនេះ។ PezzoPizza បើកចាប់ពីម៉ោង១០៖០០ពេលព្រឹក ដល់ម៉ោង១០៖០០យប់ មានទីតាំងនៅផ្សារទំនើប AEON  MALL សែនសុខ រាជធានីភ្នំពេញ។

យ៉ាងណាក៏ដោយ PezzoPizza មានជំហរថា នឹងពង្រីកសាខាឱ្យបានច្រើននៅក្នុងប្រទេសកម្ពុជា ទោះបីជាទីផ្សារភីហ្សា កំពុងរីកដុះដាលដូចផ្សិតក៏ដោយ៕