(ភ្នំពេញ)៖ ណាហ្គាវើលដ៍ នឹងដាក់លក់ទុរេនកំពត បញ្ចុះតម្លៃម្ហូប និងផ្តល់ជូននូវកម្មវិធីកម្សាន្តដ៏សម្បូរបែប ពេញមួយខែមិថុនា។ ណាហ្គាវើលដ៍ មានលក់ទុរេនរៀងរាល់ថ្ងៃ ពីម៉ោង២រសៀល ដល់១០យប់ នៅភោជនីយដ្ឋានវិមានអម្រឹត (ជាន់ទី៩ នៅណាហ្គាវើលដ៍)។ ទុរេនគឺជាស្តេចផ្លែឈើមួយ ដែលមានប្រភពមកពីខេត្តកំពត។

រីករាយពិសាទុរេន និងមង្ឃុតខ្មែរ ពិសេសតម្លៃ ២៣$ ប៉ុណ្ណោះ សម្រាប់ម្នាក់នៅលើជាន់ដំបូលអាគារ ដែលមានអាងហែលទឹក ខណៈអតិថិជនអាចទស្សនា ទេសភាពដ៏ស្រស់ត្រកាល នៃទន្លេមេគង្គ។

សមាជិកណាហ្គាវើលដ៍ ឬហៅថា សមាជិកហ្គោលដិនអេចរីវ៉ត នឹងទទួលបានការបញ្ចុះតម្លៃពិសេស មកត្រឹមតែ ១៨$ ឬ ១៨០ ពិន្ទុប៉ុណ្ណោះក្នុងម្នាក់ ដើម្បីពិសាទុរេនក្នុងរដូវនេះ ហើយអតិថិជនដែលស្នាក់នៅណាហ្គាវើលដ៍ នឹងទទួលបានបណ្ណសម្រាប់ប្រើប្រាស់ ដើម្បីពិសាទុរេនជាមួយក្រេឌីត ១០$ ដោយចំណាយតែ ១៨$ ប៉ុណ្ណោះ ។

ពីថ្ងៃទី៤ ដល់ ១៨ មិថុនា ណាហ្គាវើលដ៍ នឹងដំណើរការកម្មវិធីប្រូម៉ូសិននំចាំងរបស់ខ្លួន ដែលពេញនិយមបំផុត ក្នុងចំណោមប្រជាជន ក្នុងទ្វីបអាស៊ីដែលមានដូចជា នំចាំងបង្គាក្រៀម និងសាច់មាន់ នំចាំងសាច់ជ្រូក បែបប្រពៃណីហុងកុង នំចាំងសណ្តែងលឿង និងនំចាំងសណ្តែកក្រហម។

តម្លៃចាប់ពី៣$ ឬ ៨ពិន្ទុ សម្រាប់សមាជិក ចំនួនមានកំណត់ មានដាក់លក់នៅភោជនីយដ្ឋានចិន Fortune Palace (ជាន់ទី១ ណាហ្គាវើលដ៍) Chopstick (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍) Hall of Golden Chimes (ជាន់ទី៥ ណាហ្គាទី២) និង Golden Bowl (ជាន់ទី១ ណាហ្គាទី២)។

ក្នុងរដូវក្តៅនេះ ណាហ្គាវើលដ៍ ក៏មានផ្តល់ជូនឲ្យអតិថិជននូវកម្មវិធីពិសេស ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ រួមមាន ប៊ុហ្វេថ្ងៃត្រង់ និងល្ងាចទិញ១ ថែម១ នៅភោជនីយដ្ឋាន 2Pangea (ជាន់ទី ២ ណាហ្គាទី ២) ដែលជាភោជនីយដ្ឋានប៊ុហ្វេប្រណីតដែលមានប្រវែងវែងជាងគេក្នុងរាជធានីភ្នំពេញ។

ចំណាយតែ ១៤$ ប៉ុណ្ណោះ សម្រាប់ប៊ុហ្វេថ្ងៃត្រង់ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ដល់ ២៖៣០ រសៀល ឬ ១៦,៥០$ សម្រាប់ប៊ុហ្វេ ពេលល្ងាចចាប់ពីម៉ោង ៥៖៣០ ល្ងាចដល់ ៧៖៣០ យប់ ហើយអតិថិជន អាចកម្ម៉ង់បង្កងធំបន្ថែមក៏បាន ។

ចំពោះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ក្នុងប្រទេសរុស្ស៊ី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៤ មិថុនានេះ ប្រិយមិត្តបាល់ទាត់អាចមកទស្សនាការផ្សាយបន្តផ្ទាល់ នៅលើអេក្រង់ដ៏ធំ និងពិសាអាហារសម្រន់ និងភេសជ្ជៈពិសេស នៅបានីយដ្ឋានណាហ្គារ៉ក់ (ជាន់ទី ១ ណាហ្គាវើលដ៍) និងសាល SportsBook (ជាន់ទី ១ នៅណាហ្គាទី ២) ។

ពុកម៉ែបងប្អូន អាចមកទស្សនាការសម្តែងក្នុងរដូវក្តៅពិសេស ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧៖៣០ យប់ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ ដែលមានការចូលរួមសម្តែង ពីអ្នករាំអន្តរជាតិ តារាចម្រៀង សៀក តន្រ្តីករ-តន្រ្តីការិនី និងកម្មវិធីដ៏ជក់ចិត្តជាច្រើនទៀត៕

កម្មវិធីប្រូម៉ូសិនទុរេន និងមង្ឃុតខ្មែរពិសេស

ចាំងពិសេសសម្រាប់ពិសានៅណាហ្គាវើលដ៍ ឬខ្ចប់ទៅគេហដ្ឋាន

ប៊ុហ្វេថ្ងៃត្រង់ និងល្ងាច ទិញ ១ ថែម ១ នៅ 2Pangea

ការសម្តែងពិសេសក្នុងរដូវក្តៅ ទស្សនាសេរី ៧៖៣០ យប់ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍