(ភ្នំពេញ)៖ ផលិតផលគ្រឿងសំអាងពីប្រទេសកូរ៉េ ម៉ាកល្បី ជេស្ទីណា មានវត្ដមាននៅផ្សារទំនើប Aeon Mall 2 ហើយ ខណៈនោះ ក៏មានតារាល្បីជាច្រើនរូប បន្ដជ្រើសរើសប្រើផលិតផលមួយនេះ ដដែល រួមមាន កញ្ញា ស៊ីន យូប៊ីន, កញ្ញា ស្រីឡាង, កញ្ញា អ៊ីង អ៊ីង, VJ SUNNY និងតារាល្បីៗជាច្រើនរូបទៀត ។

កញ្ញា ស៊ីន យូប៊ីន ប្រើម្សៅទ្រនាប់ Cushion ដែលលាបហើយ គឺពេញចិត្តតែម្តងជាមួយសាច់ម្សៅស្តើង ភ្លឺរលោងចេញពីស្រទាប់ខាងក្នុងមក។ មានកំរិតការពារកំដៅថ្ងៃខ្ពស់រហូតដល់ SPF 50+, PA+++ អ្វីដែលសំខាន់គឺមួយប្រអប់ធំមានម្សៅពីរប្រអប់ក្នុងនឹងតែម្តង។

កញ្ញា ស្រីឡាង ប្រើខ្មៅដៃគូចិញ្ចើមរបស់ ជេស្ទីណា អាចគូរក៏បាន សិតក៏បាន ដែលជួយបង្កើនសម្រស់ឲ្យស្រស់ស្អាតថែមមួយកំរិតទៀត។ សំខាន់ងាយស្រួលប្រើ មិនប្រតាក ជាប់ពណ៌បានយូរ និង មានការរចនារៀងស្អាត អាចដាក់តាមខ្លួនបានគ្រប់ពេល។

កញ្ញា អ៊ីង អ៊ីង ប្រើក្រែមលាបមាត់ Lip Satin ជួយឲ្យបបូរមាត់ទន់ ជាប់ពណ៌បានយូរ ពី៥ ទៅ៦ម៉ោង មិនធ្វើឲ្យបបូរមាត់ខ្មៅឡើយ។ មាន២៤ ពណ៌សម្រាប់ជ្រើសរើស។ សក្តិសមសំរាប់នារីគ្រប់វ័យ។

VJ SUNNY ប្រើហ្វូមលាងមុខ ជេស្ទីណា ជាផលិតផលទើបមកដល់ថ្មី លាងហើយធ្វើអោយស្បែកមុខភ្លឺ ថ្លា រលោង ទន់ និង មានសំណើមហើយមានអារម្មណ៍ថាស្រស់ស្រាយបន្ទាប់ពីប្រើរួច។ សក្តិសមសម្រាប់ស្បែកមុខគ្រប់ប្រភេទ ពិសេសអ្នកដែលមានស្បែកប្រតិកម្មក៏អាចប្រើបានដែរ ដោយប្រើបានទាំងបុរសនិងនារី ។

សូមជម្រាបថា ផលិតផលគ្រឿងសំអាងម៉ាក ជេស្ទីណា (J.ESTINA) មកពីប្រទេសកូរ៉េ មានវត្ដមាននៅប្រទេសកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០១៧ ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង លើការរចនា និងគុណភាពផលិតផលផ្ទាល់ពីសំណាក់អតិថិជន ទាំងក្នុងស្រុក និងបរទេសជាច្រើន។ ដែលធ្វើឲ្យ J.ESTINA ខិតខំពង្រីកសាខាថ្មីៗបន្ថែមជាបន្តបន្ទាប់ទៀត។

បច្ចុប្បន្ន J.ESTINA មាន៤សាខា ដែលសាខាទីបួននេះ នឹងមានវត្តមាននៅក្នុងផ្សារទំនើប អ៊ីអនទីពីរ សែនសុខនេះ ស្ថិតនៅជាន់ផ្ទាល់ដី ទល់មុខ Aeon Supermarket ។ ព្រមជាមួយគ្នានេះ ក្រុមហ៊ុន នឹងមានការបញ្ចុះតម្លៃពិសេស សម្រាប់សាខាថ្មី ទៅលើផលិតផលគ្រឿងសំអាងគ្រប់មុខតែម្តងចាប់ពី ១០% ទៅ ៣០% ចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ។

ទីតាំងរបស់ J.ESTINA គ្រឿងសំអាង មាននៅ៖
*សាខាទី១៖ ផ្សារទំនើបរតនាផ្លាហ្សាជាន់ផ្ទាល់ដី 086 872 666
*សាខាទី២៖ ផ្សារទំនើបសុវណ្ណាជាន់ផ្ទាល់ដី 095 872 666
*សាខាទី៣៖ ទីក្រុងអូឡាំព្យា ជាន់ផ្ទាល់ដី 070 872 666
*សាខាទី៤៖ ផ្សារទំនើបអ៊ីអនទីពីរ សែនសុខ 061 872 666

ទំនាក់ទំនងតំណាងចែកចាយបន្តគ្រឿងសំអាង J.estina Beauty
*K.beauty Cambodia (Nimol Tessa) ភ្នំពេញ 016 212138
*April.Korean Beauty Store (April Ah Molica) កំពង់ចាម 093 955 593
*Julie-Outlet Online Shop (Mono Garita) ភ្នំពេញ 015 999 123
*គីម អេង ផ្សារអូឡាំពិច តូបលេខ C1, 243-246, 016 753 553
*យូ អេង ផ្សារអូឡាំពិច តូបលេខ C1, 317-318, 098 613 018

សូមបញ្ជាក់ផងដែរថា J.ESTINA ក៏ទទួលរកតំណាងចែកចាយគ្រប់ខេត្តក្រុងនានា ដែលមានចំណាប់អារម្មណ៍ ក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន ដោយចំណាយទុនតិច និងចំណេញបានច្រើន។
ទំនាក់ទំនងលក់ដុំនិងរាយ 078 929 333, 087 872 666 ៕