(បាត់ដំបង)៖ អង្គភាពព័ត៌មាន Fresh News មិនអាចផ្សាយផ្ទាល់កម្មវិធីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីភាពសម្ពោធរោងចក្រផលិតស៊ីម៉ង់តិ៍ នៅក្នុងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះឡើយ។

ការខកខានការផ្សាយនេះ ដោយសារតែនៅកន្លែងប្រារព្ធពិធី គ្រប់ប្រព័ន្ធសេវាទូរស័ព្ទចល័តទាំងអស់ មិនមានអ៉ីនធើណេតនោះឡើយ។ បើទោះជាយ៉ាងណាអង្គភាព Fresh News នឹងចាក់ផ្សាយប្រសាសន៍សម្តេចឡើងវិញ នៅក្រោយពេលចប់កម្មវិធី។ សូមអរគុណចំពោះមិត្តអ្នកអាន និងទូរទស្សនិកជនទាំងអស់ ដែលតែងតែការគាំទ្រ និងទស្សនាការផ្សាយផ្ទាល់របស់យើងខ្ញុំ៕