(ភ្នំពេញ)៖ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា សម្រាប់ការបោះឆ្នោតសកលនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គ.ជ.ប លើកទឹកចិត្តឱ្យប្រជាពលរដ្ឋគូសសញ្ញាធិច ក្នុងប្រអប់រាងបួនជ្រុងទ្រវែងរបស់គណបក្សនយោបាយ។ គំនូសសញ្ញាផ្សេងដែលអាចឱ្យគេស្គាល់អត្តសញ្ញាណអ្នកបោះឆ្នោត នឹងត្រូវចាត់ទុកជាសន្លឹកឆ្នោតមិនបានការ ដូចមានកំណត់ក្នុងគំរូសន្លឹកឆ្នោតមិនបានការរបស់ គ.ជ.ប។

ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យទម្រង់សន្លឹកឆ្នោត ជាមួយតំណាងគណបក្សនយោបាយទាំង២០ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅទីស្ដីការ គ.ជ.ប ផ្ទាល់។

តែទោះជាយ៉ាងណា គ.ជ.ប លើកទឹកចិត្តឱ្យប្រជាពលរដ្ឋគូសសញ្ញាធិច ក្នុងប្រអប់រាងបួនជ្រុងទ្រវែងរបស់គណបក្សនយោបាយ នេះបើតាមលោក ឌឹម សុវណ្ណារុំ៕