(ពោធិ៍សាត់​)៖​ បើតាមប្រភពព័ត៌មាន​មិនទាន់យកជាផ្លូវការ​ បានបង្ហើបឲ្យ​ដឹងថា​ នាថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ២០១៨មានប្រជាពលរដ្ឋខ្មែរម្នាក់​ ភេទប្រុស​ អាយុជាង៥០ឆ្នាំ​ បានលួចឆ្លងព្រំដែន​ចូលទៅទឹកដីថៃ​ ក្នុងខេត្តត្រាត​ ហើយត្រូវបានទាហ៊ានឈុតខ្មៅថៃស្ទាក់​បាញ់សម្លាប់ ដោយគេសង្ស័យថាបុរសរងគ្រោះខាងលើលួចចូលទៅកាប់ឈើគ្រញូង។

បច្ចុប្បន្នសាកសពជនរងគ្រោះ​ ត្រូវបានក្រុមគ្រួសារបញ្ជូនយកមករៀបចំធ្វើបុណ្យតាមប្រពៃណី​នៅក្នុងឃុំថ្មដា​ ស្រុកវាលវែងខេត្តពោធិ៍សាត់​ហើយ។

ដោយឡែកពាក់ព័ន្ធករណីខាងលើនេះ​ ពុំទាន់មានសមត្ថកិច្ចណាចេញមុខបញ្ជាក់​ ពាក់ព័ន្ធ​នឹងការស្លាប់របស់ជនរងគ្រោះនេះ
នៅឡើយទេ​ ហើយភាគីថៃក៏មិនបានជូនដំណឹងមកភាគីកម្ពុជានោះដែរ៕