(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតមួយ អបអរសាទរក្នុងទិវា​ខួបលើកទី៦៩ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ២ មិថុនា និងទិវាកុមារជាតិ ឆ្នាំ២០១៨។

យោងតាមសារលិខិត ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា «ក្នុងទិវា​ខួបលើកទី៦៩ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ២ មិថុនា និងទិវាកុមារជាតិ ឆ្នាំ២០១៨ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ខ្ញុំសូមសម្តែងនូវមនោសញ្ជាតនា​រីករាយ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំទិវា ដ៏មានសារៈសំខាន់មួយនេះ»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងទៀតថា «ការប្រារព្ធទិវា​ដ៏មានអត្ថន័យនេះ បង្ហាញពីឆន្ទៈមោះមុត និងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការបន្តការលើកកម្ពស់អនុវត្តសិទ្ធិកុមារ និងសូមលើកទឹកចិត្តឲ្យបងប្អូនជនរួមជាតិទាំងអស់ ត្រូវបន្តលើកស្ទួយវិស័យសុខុមាលភាពកុមារឲ្យកាន់តែល្អប្រសើរ ដើម្បីឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជា»

សូមអានសារលិខិតអបអរសាទររបស់ សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុង នៅខាងក្រោមនេះ៖