(ភ្នំពេញ)៖ ពិតជាល្អមែនសម្រាប់អ្នកមានគូ និងមានគម្រោងរៀបអាពាហ៍ពិពាហ៍ សូម​កុំភ្លេចទៅ​ចូលរួម ក្នុងកម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍ ដើម្បីយល់ដឹងពីសេវាកម្មផ្សេងៗ ដែលធ្វើឲ្យមង្គលការប្រព្រឹត្តិទៅ​​ដោយរលូន មានភាពងាយស្រួល ហើយអ្វីដែលពិសេសជាងនេះទៀតនោះ គឺទទួលបាន​ការបញ្ចុះតម្លៃ​ផ្សេងៗរហូតទៅដល់១៥% ពីសេវាកម្មផ្សេងៗ។

លោក សេង ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុនអានុស្សា ដែលជាអ្នករៀបចំពិព័រណ៍នេះបានឲ្យដឹងថា ពិព័រណ៍អាពាហ៍ពិពាហ៍នេះ ត្រូវបានរៀបចំ​២​លើកមកហើយ ហើយលើកនេះជាលើកទី៣ ហើយកាលពីឆ្នាំទៅមិញ ក្នុងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២ មានគូស្នេហ៍ចូលរួមប្រមាណ២ម៉ឺននាក់។

លោកបានបន្ដទៀតថា ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៣នេះ នឹងត្រូវរៀបចំឡើង នៅថ្ងៃទី០២-០៣ ខែមិថុនា ឆ្នាំ២០១៨ នៅកោះពេជ្រ ដោយមានការចូលរួមពីសំណាក់ក្រុមហ៊ុនល្បីៗផ្គត់ផ្គង់ខាងផ្នែកមង្គលការជាង១០០ស្ដង់
ហើយអ្វីដែលពិសសេសជាងនេះទៀតនោះ​ ក្រុមហ៊ុនធំៗទាំងនោះក៏មានការបញ្ចុះតម្លៃពី១០-១៥%ផងដែរសម្រាប់កញ្ចប់អាពាហ៍ពិពាហ៍មួយ។

លោកបានបញ្ជាកថា អស់បារម្ភរឿងជ្រើសរើសកញ្ចប់អាពាហ៍ពិពាហ៍ គ្រាន់តែលោកអ្នកទាំងគ្នាទៅចូលរួម​ពិព័រណ៍ ហើយពិភាក្សាពីកញ្ចប់ដែលលោកអ្នកត្រូវការ ជាមួយផ្នែកសេវាកម្មផ្សេងៗគ្នា ដោយក្នុងនោះលោកអ្នកទទួលបានទាំង សេវាកម្មដ៏ល្អ ព្រមទាំងការបញ្ចុះតម្លៃផងដែរ។

សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មនេះ ត្រូវបានរៀបចំឡើងអស់រយៈពេល២ឆ្នាំហើយ ហើយឆ្នាំនេះជា​ឆ្នាំ​ទី៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវយ៉ាងច្រើនកុះករផងដែរ៕