(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៥២៦គ្រឿង រកឃើញល្មើសច្បាប់ ៧២៥គ្រឿង (ម៉ូតូ៧៣ភាគរយ) អប់រំ ២៨៦គ្រឿង និងផាកពិន័យ ៤៣៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៨ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន ១,០២៦គ្រឿង អប់រំ ៩៥គ្រឿង និងផាកពិន័យចំនួន ៣១៩គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១០៥,៤៥៣គ្រឿង រកឃើញយានយន្តល្មើស ១៦,២០៤គ្រឿង (ម៉ូតូ៧៥ភាគរយ) ក្នុងនោះអប់រំ ៦,១៤៧គ្រឿង និងផាកពិន័យ ១០,០៥៧គ្រឿង៕