(ពោធិ៍សាត់)៖ គូស្វាមីភរិយាថ្មីមួយគូ ដែលរៀបអាពាហ៍ពិពាហ៍នៅឯខេត្តពោធិ៍សាត់ សឹងតែ ញញឹមបិទមាត់មិនជិតទៅហើយ ដោយសារការរៀបចំកម្មវិធីរបស់ ក្រុមហ៊ុនស្រាបៀរកម្ពុជា។

ការភ្ងាក់ផ្អើលនោះ គឺដោយសារស្រាបៀរកម្ពុជាបាននាំតារាចំរៀង Original លោកអូនទៅ សម្តែងដល់រោងការ ព្រមទាំងមានចំណងដៃជាទឹកប្រាក់សុទ្ធចំនួនពីរលានរៀលជូនទៀត។

លោក ម៉ន រ៉ាវុធ និងអ្នកស្រី ឈឹម ចិន្តា ញញឹមដោយទឹកមុខរីករាយតែម្តង នៅពេល លោកអូនចេញមកសម្តែង និងច្រៀងជូនពរដល់អ្នកទាំងពីរ។ អ្វីដែលពិសេសទៅទៀត ក្រោយ ច្រៀងចប់ ក្រុមហ៊ុនបានប្រកាសថា មានចំណងដៃអាពាហ៍ពិពាហ៍ ជូនចំនួនពីរលានរៀលទៀត ភ្ងៀវកិត្តិយសទាំងអស់ ព្រមទាំងកូនកំលោះនិងកូនក្រមុំសែ្រកហ៊ោរពេញនឹងតែម្តង។

ដោយសង្កេតឃើញភាពរីករាយបែបនេះ ភ្ងៀវកិត្តិយសក៏បានសំនូមពរលោកអូនច្រៀង ថែមមួយបទថែមទៀត។

គួរបញ្ជាក់ផងដែរថា គូស្វាមីភរិយាខាងលើជាគូស្វាមីភរិយាថ្មីមួយទៀតហើយ ដែល ក្រុមហ៊ុនស្រាបៀរកម្ពុជា បានរៀបចំកម្មវិធីភ្ញាក់ផ្អើលក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លូន។

កម្មវិធីភ្ញាក់ផ្អើលនេះ នឹងបន្តដំនើរទៅកាន់គ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីទទួលបានកម្មវិធីនេះ គូស្វាមីភរិយាដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ គ្រាន់តែជាវ
ស្រាបៀរកម្ពុជាមកប្រើប្រាស់ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លូន ក្នុងអំឡុងពេលខែកុម្ភៈ ដល់ ចុងខែឧសភា ឆ្នាំ២០១៨៕