(បន្ទាយមានជ័យ)៖ ភេសជ្ជៈ ហ្សូរ៉ាស់ ដែលជាផលិតប៉ូវកម្លាំងថ្មី តែទទួលបានការពេញនិយមយ៉ាងខ្លាំង លើរសជាតិ និងអត្ថប្រយោជន៍ បានរៀបចំកម្មវិធីប្រគំតន្រ្តីទេសចរណ៍ដ៏ធំជាងគេមួយ នៅខេត្តបន្ទាយមានជ័យ នារាត្រីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨។

ក្នុងរាត្រីនោះ មានវត្តមានតារាចម្រៀងប្រចាំរស្មីហង្សមាសជាច្រើនរូប រួមនឹងតារាចម្រៀងជើងចាស់ ប្រចាំប្រទេសថៃ គឺលោក Tik Shiro បានរួមគ្នាធ្វើឲ្យកក្រើក ជាមួយការគាំទ្រពី ទស្សនិកជន ចូលរួមយ៉ាងច្រើនកុះករនារាត្រីនោះ។

ទោះជាការប្រគំតន្រ្តីនារាត្រី ត្រូវបានបញ្ចប់មុនពេលវេលា ដែលបណ្តាលមកពីអកាសធាតុ ដោយមានភ្លៀងបង្អុរខ្លាំងក្តី បទចម្រៀងដែលកំពុងពេញនិយមពិរោះៗ ជាច្រើនបទ ច្រើនចង្វាក់ បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង តាមរយៈសំឡេងហ៊ោកញ្ជៀវ និងច្រៀងតាមយ៉ាងសប្បាយរីករាយ។

នៅរសៀលម៉ោង២ នាថ្ងៃប្រគំតន្រ្តី នោះក៏មានកម្មវិធីជួបជុំ អ្នកគាំទ្ររបស់លោក ខេមរៈ សិរីមន្ត និងលោក Tik Shiro ត្រូវបានចូលរួមដោយអ្នកគាំទ្រជាច្រើននាក់ផងដែរ ដើម្បីជួប សំណេះសំណាល ក៏ដូចជាថតរូប និងទទួលបានរូបថតតារាទាំងពីរ ដោយមានហត្ថលេខាពួកគាត់ផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺលោក ខេមរៈ សិរីមន្ត និង Tik Shiro បានបង្ហើបប្រាប់ថា ពួកគាត់អាចនឹងមានគម្រោង ផលិតបទចម្រៀងរួមគ្នាផងដែរ។ ហ្សូរ៉ាស់ សន្យាថា នឹងយកពួកគាត់ត្រឡប់មកវិញ ដើម្បីអង្រួនឆាកតន្ត្រីហ្សូរ៉ាស់ ឲ្យកាន់តែសប្បាយ យើងសង្ឃឹមថា នឹងបានទទួលបានការគាំទ្រលើសពីនេះ។

សូមជម្រាបថា ភេសជ្ជៈប៉ូវកម្លាំង ហ្សូរ៉ាស់ ដែលជាផលិតផលល្អប្លែកលើសគេ ដែលជាផលិតផលពីប្រទេសថៃពិតៗ និងទទួលស្គាល់ពីក្រសួងចំណីអាហារពិភពលោក។ ហ្សូរ៉ាស់ ចម្រាញ់ចេញពី មើមខ្ជាយខ្មៅ ទឹកឃ្មុំ និងវីតាមីនជាច្រើនមុខ អាចបន្ថែមថាមពលយ៉ាងឆាប់រហ័ស៕