(ភ្នំពេញ)៖ ក្រុមហ៊ុនភេសជ្ជៈ ប៉ូវកម្លាំង គោជល់ ចែកមហារង្វាន់ MAZDA ECLIPSE ឆ្នាំ២០១៨ តម្លៃ៥ម៉ឺនដុល្លារ ជូនដល់អតិថិជនរបស់ខ្លួន ដែលជាអ្នកំពូលសំណាង ស្ថិតនៅក្នុងខេត្ដព្រៃវែង ក្នុងកម្មវិធីប្រដាល់គុណខ្មែរ ដណ្ដើមខ្សែក្រវ៉ាត់ ភេសជ្ជៈប៉ូវកម្លាំងគោជល់ ស្ថានីយទូរទស្សន៍ CTN ឬស្សីកែវ ថ្ងៃទី២៦​ ខែឧសភា ឆ្នាំ២០១៨ ។

កំពូលអ្នកសំណាងរូបនេះ លោកស្រី ស៊ុត សុគន្ធា អាយុ៣៨ឆ្នាំ អ្នកលក់អីវ៉ាន់ចាំហួយ នៅភូមិសំប៊ួ ឃុំ អង្គរស ស្រុកមេសាង ខេត្ដព្រៃវែង បានឈ្នះមានរង្វាន់ធំ MAZDA ECLIPSE ឆ្នាំ២០១៨ ក្រុមហ៊ុនភេសជ្ជៈ ប៉ូវកម្លាំង គោជល់ ពេលគាត់គាស់ពិសានៅផ្ទះរបស់គាត់ ។ នេះជាលើកទីមួយហើយនៅក្នុងឆ្នាំ២០១៨នេះ ដែលក្រុមហ៊ុន ភេសជ្ជៈនេះ ចែកមហារង្វាន់ជូនដល់ កំពូលអ្នកមហាសំណាង ដែលជាអតិថិជន តែងតែគាំទ្រភេសជ្ជៈរបស់ខ្លួន មិនថាលក់ដុំ លក់រាយ ឬអ្នកដែលចូលចិត្ដ ពិសាភេសជ្ជៈ គោជល់នោះទេ ។

លើសពីនោះ ក្រុមហ៊ុនភេសជ្ជៈគោជល់ នឹងបន្ដដំណើរនាំយករថយន្ដនោះទៅគេហដ្ឋានរ​បស់លោកស្រី ស៊ុត​ សុគន្ធា នៅឯស្រុកតែម្ដង ។ជាងនេះទៅទៀត អ្នកលក់ភេសជ្ជៈគោជល់ ដែលអ្នកសុគន្ធា ផឹកត្រូវបានរង្វាន់រថយន្ដ MAZDA ECLIPSE ឆ្នាំ២០១៨នេះ ក៏ទទួលបានរង្វាន់ លើកទឹកចិត្ដ ចំនួន១០លានរៀលផងដែរ ។ដូចពាក្យស្លោករបស់ក្រុមហ៊ុន អ្នកលក់បានលុយ អ្នកទិញបានឡាន យ៉ាងពិតប្រាកដមែន ។

ទន្ទឹមនឹងនោះ ក្នុងឱកាសប្រគល់រង្វាន់ រថយន្ដ MAZDA ECLIPSE ឆ្នាំ២០១៨ ជូនដល់អតិថិជនហើយ ក៏មានការផ្ដល់រង្វាន់ ម៉ូតូ ហុងដាឌ្រីម ជាច្រើគ្រឿងផងដែរ ។គួរបញ្ជាក់ថា នៅឆ្នាំ២០១៧ ក្រុមហ៊ុន ភេសជ្ជៈ ប៉ូវកម្លាំង គោជល់ បានធ្វើការចែកមហារង្វាន់ធំ FORD RANGER WILD TRUCK ឆ្នាំ២០១៨ ចំនួន៤លើក សម្រាប់អ្នកឈ្នះ រង្វាន់មកពីខេត្ដក្រុងផ្សេងៗគ្នា ។

សូមជម្រាបថា ឆ្នាំ២០១៨នេះ ភេសជ្ជៈប៉ូវកម្លាំង គោជល់ នៅមានមហារង្វាន់ជាច្រើនទៀត ដូចជា រថយន្ដ MAZDA ECLIPSE ឆ្នាំ២០១៨ ម៉ូតូហុងដ្រាឌ្រីម២០១៨ រង្វាន់លុយសុទ្ធ និងរង្វាន់ជាច្រើនផ្សេងទៀត រាប់លានដុល្លារ ដែលការចែកមហារង្វាន់នេះ នឹងអាចធ្វើឲ្យលោកអ្នក ក្លាយជាអ្នកមាន ដោយមិនដឹងខ្លួន ។ដូចនេះ សូមអតិថិជននៅកម្ពុជា បន្ដគាំទ្រ ភេសជ្ជៈមួយនេះ ដើម្បីទទួលបាននូវមហារង្វាន់ដ៏អស្ចារ្យនេះ ពីក្រុមហ៊ុនភេសជ្ជៈ ប៉ូវកម្លាំង គោជល់ ៕