(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត និងលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ ដឹកនាំកិច្ចប្រជុំស្ដីពី លទ្ធផលការងារ និងការត្រៀមលក្ខណៈសម្បត្ដិ ដើម្បីការពារសុវត្ថិភាពដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីអភិបាលរាជធានី-ខេត្ត, អគ្គស្នងការនគរបាលជាតិ, ស្នងការរាជធានី-ខេត្ត, មេបញ្ជាការអាវុធហត្ថរាជធានី-ខេត្ដ, មេបញ្ជាការប្រតិបត្តិការសឹងរង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

សូមជម្រាបថា រដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​កង​កម្លាំង​ប្រមាណ​៨​ម៉ឺន​នាក់ ដើម្បី​ចូល​រួម​ការពារ​សន្តិសុខ និង​សណ្តាប់​ធ្នាប់​នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ជាតិ​នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​មុខ៕