(សៀមរាប)៖ លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមពិធីប្រកាសបញ្ចូល ជាសមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់គោកចក ចំនួន​៤០០នាក់ ក្នុងនោះស្រី​១៧៥នាក់ ដែលជាអតីតអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ។​

ថ្លែងក្នុងពិធីប្រកាសបញ្ចូលជាសមាជិកនេះ លោក ឃឹម ប៊ុនសុង បានផ្តាំផ្ញើដល់សមាជិកថ្មី ត្រូវធ្វើការកៀរគរសមាជិកបន្ថែម ឲ្យគាំទ្រ​គណបក្សប្រជាជនកម្ពុជា ព្រោះថាគណបក្សប្រជាជនកម្ពុជា តែងតែគិតគូដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។​

ជាមួយគ្នា លោកប្រធានគណបក្សខេត្ត បានផ្តាំផ្ញើបន្ថែមថា​ ត្រូវនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ​នៅថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០១៨ខាងមុខកុំបីខាន ព្រោះថាសមាជិកម្នាក់ សន្លឹកឆ្នោតមួយសន្លឹក​។

ក្នុងពិធីប្រកាសនេះដែរ លោក ឃឹម ប៊ុនសុង ក៏បានផ្តល់ថវិកា ដល់សមាជិក​៤០០នាក់ ក្នុងម្នាក់ៗ​ទទួលបានថវិកា​២ម៉ឺនរៀលផងដែរ​៕