(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២,៧១២គ្រឿង រកឃើញល្មើសច្បាប់ ៣៧៥គ្រឿង (ម៉ូតូ៧១ភាគរយ) អប់រំ ១៤៦គ្រឿង និងផាកពិន័យ ២២៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៧ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន ១,៣១៣គ្រឿង អប់រំ ៦៨គ្រឿង និងផាកពិន័យចំនួន ១៦៧គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត ៥៨២គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៧ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១០១,៩២៧គ្រឿង រកឃើញយានយន្តល្មើស ១៥,៤៧៩គ្រឿង (ម៉ូតូ៧៥ភាគរយ) ក្នុងនោះអប់រំ ៥,៨៦១គ្រឿង និងផាកពិន័យ ៩,៦១៨គ្រឿង៕