(ភ្នំពេញ)៖ ទស្សនាផ្សាយឡើងវិញ (Replay) ប្រសាសន៍ដ៏មានអត្ថន័យទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងជុំវិញការរំដោះប្រទេសជាតិ ដោយយកជីវិតធ្វើដើមទុន និងកសាងប្រទេសកម្ពុជាឈានដល់ការរីកចម្រើនដូចសព្វថ្ងៃពីបាតដៃទទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកថា ដើម្បីមានកម្ពុជានាពេលបច្ចុប្បន្នសម្តេចបានចូលសមរភូមិសង្គ្រាមចំនួន ១០៥លើក របួស៥ដង និងពិការភ្នែកម្ខាងថែមទៀតផង។

ការថ្លែងជាមួយអារម្មណ៍រំភើបលាយឡំជាមួយភាពក្តុកក្តួលរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ ធ្វើឡើងនៅក្នុងឱកាសសម្ពោធអគារពាណិជ្ជកម្មទំនើប និងខ្ពស់ជាងគេនៅកម្ពុជា (អគារវឌ្ឍនៈ) នាល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញនេះ ហើយពិសេសទៀតនោះការថ្លែងរបស់សម្តេចធ្វើឡើងចំពោះមុខឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតពីបណ្តាប្រទេស មហាអំណាចលើលោកជាច្រើនដូចជា សហរដ្ឋអាមេរិក, ចិន, អង់គ្លេស, បារាំង, ជប៉ុន និងបណ្តាប្រទេសនានាយ៉ាងច្រើនរូប។

សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ផ្សាយឡើងវិញតាមរយៈ Fresh News TV.