(ភ្នំពេញ)៖ ក្មេងស្រីអភ័ពទើប​តែអាយុ២ឆ្នាំ ត្រូវបានជីតាចុង​ល្មោភកាម ​ចាប់រំលោភបានសម្រេច ខណៈម្តាយយកមកផ្ញើ​ឲ្យ​ជួយមើល​រួចទៅធ្វើការ​រោងចក្រ​រហូតបានសម្រេច បន្ទាប់ពីធ្វើសកម្មភាពរួចហើយ ក៏ត្រូវបែកធ្លាយដល់ម្តាយកុមារីរងគ្រោះ ប្តឹងទៅនគរបាលចាប់វាយខ្នោះបុរសល្មោភកាមនោះភ្លាមៗតែម្តង នៅ​​ថ្ងៃទី២៦ ខែឧស​ភា ឆ្នាំ២០១៨នេះ បន្ទាប់ពីធ្វើសកម្មភាពរំលោភ​ថ្ងៃទី២៥ ខែឧ​សភាម្សិលមិញ នៅបន្ទប់ជួលក្នុងភូមិជ្រៃកោង សង្កាត់ចោចចៅ២ ខណ្ឌពោធិ៍សែនជ័យ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ស.រ.ក អាយុជាង២ខួប មានម្តាយឈ្មោះ ផាត ចន្ធូ អាយុ២៤ឆ្នាំ មុនរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តតាកែវ​។ ចំណែកឯជនសង្ស័យ ដែលត្រូវជាប្តីចុងជីដូនបង្កើត មានឈ្មោះ ជឹម ​ចយ​ អាយុ​៥២ឆ្នាំ ​មុខរបរកម្មករសំណង់ស្នាក់នៅក្បែរគ្នា មានស្រុកកំណើតនៅ ឃុំអូឬ​ស្សី ស្រុកកំពង់ក្រឡាញ់ ខេត្តកំពង់ឆ្នាំ​ង។

បើតាមម្តាយកុមារីរងគ្រោះ បានឲ្យដឹងថា នៅព្រឹកម្សិលមិញ​ រូបគាត់បានចេញទៅធ្វើការរោងចក្រ ដោយយកកូនស្រីរងគ្រោះខាងលើទៅផ្ញើ​​ម្តាយបង្កើត ដែលត្រូវជាជីដូនឲ្យជួយមើលជារៀងរាល់ថ្ងៃដូចសព្វដង រួចចេញទៅធ្វើ​ការបាត់ លុះមកដល់វេលាម៉ោង៥ល្ងាច រូបគាត់បានចេញពីធ្វើការវិញ ខណៈមកដល់បន្ទប់ជួលស្រាប់តែឃើញកូនស្រីអង្គុយបត់ជើង ដោយមានប្រលាក់ឈាមហូរតាម​ប្រដាប់ភេទ ពេលនោះម្តាយកុមារី ក៏បានសួរនាំកូនស្រីរបស់ខ្លួន ក៏បានបែកធ្លាយឪពុក​ចុង​ជាអ្នកចាប់រំលោភ ទើបនាំកូនស្រីមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ២។

​ក្រោយពីទទួលពាក្យបណ្តឹងម្តាយក្មេងរងគ្រោះ នៅថ្ងៃនេះ​កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ ក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការចុះឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង ដើម្បីយកមកសួនាំ និង​បញ្ជូនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ កសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការ៕