(កំពង់ចាម)៖ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ដែលមានលោកឧត្តមសេនីយ៍ទោ ឯម កុលស ជាប្រធាន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ បានណែនាំឲ្យ​ប្រធានសមាគមស្រុកកងមាស និងក្រុមការងារបានចុះសួរសុខទុក្ខសមាជិកអតីតយុទ្ធជន០១គ្រួសារ។

អតីតយុទ្ធជនដែលក្រុមការងារចុះយកអំណោយប្រគល់ជូននេះ ឈ្មោះ សាំង​ ឃ្លី ភេទប្រុស មុខសញ្ញា​ប្រភេទពិការ ដែលមានជីវភាពក្រលំបាក រស់នៅភូមិល្វាក្រោម​ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម និងបាននាំយកថវិកា ចំនួន​៤០០.០០០រៀល ជូនដល់គ្រួសារអតីតយុទ្ធជន។

ក្នុងនោះ​ថវិការបស់លោក​ប្រធានសមាគមខេត្ត, កងរាជ​អាវុធហត្ថ​ស្រុក, យោធាស្រុក, បច្ច័យរបស់ព្រះចៅអធិការវត្តស្ដៅលើ និងសម្ភារប្រើប្រាស់ គ្រឿងបរិភោគមួយចំនួនទៀត ដែលបានពីសប្បុរសជនមានដូចជា ទឹកស៊ីអ៊ីវ ទឹកត្រី មី០២កេះ ខ្នើយ មុង ភួយកំសៀវ ឆ្នាំង ខ្ទះ កន្ទេល ចាន ចង្រ្កានហ្គាស០២ ធុងទឹកកក០២ ចានស្រាក០២ កាំបិត​ កន្ថោ​២​បំពង់ទឹកក្ដៅ ០២ចាន ដែក ជ្រុញ វែកស្លាបព្រា​ ទឹកសុទ្ធ សាប៊ូ ត្រីខ និងអង្ករចំនួន​១០០គីឡូ​ក្រាម​៕