(ពោធិ៍សាត់)៖ គូស្វាមីភរិយាថ្មីមួយគូដែលរៀបអាពាហ៍ពិពាហ៍នៅឯខេត្តពោធិ៍សាត់ សឹងតែ ញញឹមបិទមាត់មិនជិតទៅហើយ ដោយសារការរៀបចំកម្មវិធីរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា។
ការភ្ងាក់ផ្អើលនោះ គឺដោយសារស្រាបៀរកម្ពុជាបាននាំតារាចំរៀង Original លោកអូន ទៅ សំដែងដល់រោងការព្រមទាំងមានចំណងដៃជាទឹកប្រាក់សុទ្ធចំនួនពីរលានរៀលជូនទៀត។
លោក ម៉ន រ៉ាវុធ និងអ្នកស្រី ឈឹម ចិន្តា ញញឹមដោយទឹកមុខរីករាយតែម្តង នៅពេល លោកអូនចេញមកសំដែង និងច្រៀងជូនពរដល់អ្នកទាំងពីរ។ អ្វីដែលពិសេសទៅទៀតក្រោយ ច្រៀងចប់ ក្រុមហ៊ុនបានប្រកាសថា មានចំណងដៃអាពាហ៍ពិពាហ៍ជូនចំនួនពីរលានរៀលទៀត ភ្ងៀវកិត្តិយសទាំងអស់ព្រមទាំងកូនកំលោះនិងកូនក្រមុំសែ្រកហ៊ោរពេញនឹងតែម្តង។
គួរបញ្ជាក់ផងដែរថា គូស្វាមីភរិយាខាងលើជាគូស្វាមីភរិយាថ្មីមួយទៀតហើយ ដែល ក្រុមហ៊ុនស្រាបៀរកម្ពុជាបានរៀបចំកម្មវិធីភ្ញាក់ផ្អើលក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លូន។
កម្មវិធីភ្ញាក់ផ្អើលនេះ នឹងបន្តដំណើរទៅកាន់គ្រប់ខេត្តក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលបានកម្មវិធីនេះ គូស្វាមីភរិយាដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ គ្រាន់តែជាវ ស្រាបៀរកម្ពុជាមកប្រើប្រាស់ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លូន ក្នុងអំឡុងពេលខែកុម្ភៈ ដល់ ចុងខែឧសភា ឆ្នាំ២០១៨៕