(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,១២១គ្រឿង រកឃើញល្មើសច្បាប់៤៥៤គ្រឿង (ម៉ូតូ៨១ភាគរយ) អប់រំ១៦១គ្រឿង និងផាកពិន័យ២៩៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី២១ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួ១,១៣៩គ្រឿង អប់រំ៩៧គ្រឿង និងផាកពិន័យចំនួន២៤៥គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨១,៧៣០គ្រឿង រកឃើញយានយន្តល្មើស១១,៧៣៧(ម៉ូតូ៧៤ភាគរយ) ក្នុងនោះអប់រំ៤,៤៣៦គ្រឿង និងផាកពិន័យ៧,៣០១គ្រឿង(ម៉ូតូ៩៦ភាគរយ)៕