(ភ្នំពេញ)៖ ក្រុមបាល់ទាត់ណាហ្គាវើល និងក្រុមការពារតំណែងជើងឯកបឹងកេត បានបន្ដភាពខ្លាំងរបស់ខ្លួន ដោយបន្ដកំណត់ត្រាឈ្នះ មិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុជើងទី១ ប្រចាំសប្ដាហ៍ទី៦ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយបានយកឈ្នះលើគូប្រជែងរៀងៗខ្លួន ដើម្បីទទួលបាន ១៦ពិន្ទុស្មើគ្នា។

សម្រាប់ក្រុមណាហ្គាវើល ដែលដឹកនាំដោយលោក មាស ចាន់ណា គឺបានយកឈ្នះក្រុមសូលទីឡូអង្គរ ៤-១ ដែលធ្វើសម្រេចដោយកីឡាករ សារី ម៉ាត់ណូរីទីន ៣គ្រាប់ម្នាក់ឯង (Hat-Trick) និង ១គ្រាប់ទៀតរកបានដោយកីឡាករ សុះ សូហាណា។ ឯក្រុមបឹងកេត បានយកឈ្នះក្រុមជើងខ្លាំងព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៣-១។ ជាមួយនឹងជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុមទាំងពីរ បន្ដឈរលេខរៀងទី១ និងលេខរៀងទី២ តែមាន ១៦ពិន្ទុស្មើគ្នា គ្រាន់តែក្រុមណាហ្គាវើល មានគ្រាប់បាល់ចំណេញច្រើនជាងប៉ុណ្ណោះ។

ខាងក្រោមនេះ គឺជាលទ្ធផលសរុប និងតារាងពិន្ទុប្រចាំសប្ដាហ៍ទី៦ នៃពានមិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨៖