(ភ្នំពេញ)៖ លោក អុិត ​សំហេង ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ និង​ប្រធាន​ក្រុម​ការងារចុះ​មូលដ្ឋាន​ខណ្ឌ​ចំការមន បានបញ្ជាក់ថា អតីតយុទ្ធជន​ និង​គណបក្សប្រជាជនកម្ពុជា គឺ​តែមួយ​។

លោកថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល​ជាមួយ​អតីត​យុទ្ធ​ជន​ជាង​ ៩០០​នាក់​ មកពី​សង្កាត់​ទាំង១២​ ក្នុង​ខណ្ឌ​ចំការមន នាថ្ងៃ​ទី​២០​ ខែ​ឧសភា​ ឆ្នាំ​២០១៨​​។

លោកបាន​បញ្ជាក់​ថា​ បងប្អូន​អតីត​យុទ្ធ​ជន​ជា​បុគ្គល​ ដែល​បាន​លះបង់​ដើម្បី​បុព្វហេតុ​ជាតិ​ និង​ប្រជាជន​ ដោយ​សកម្មភាព​ ជាក់ស្ដែង​របស់​ខ្លួន​ ដោយ​សាច់​ឈាម​របស់​ខ្លួន​ផ្ទាល់​ ដែល​មាន​តម្លៃ​មិន​អាច​វាស់​ស្ទង់​បាន​។

គ្រួសារ​អតីតយុទ្ធជន​ គឺជា​គ្រួសារ​ដ៏​មហិមា​ ដែល​បាន​ លះបង់​សមាជិក​គ្រួសារ​របស់​ខ្លួន​បម្រើ​ជាតិ​នេះ​ ជា​គ្រួសារ​ស្នេហា​ជាតិ​ ដែលយើង​ទាំង​អស់​គ្នា​ សូម​គោរព​ដឹង​គុណ​។

គោល​នយោបាយ​របស់គណបក្សប្រជាជនកម្ពុជា គោរព​ដឹង​គុណ​ចំពោះ​អតីត​យុទ្ធ​ជន​ ផ្ដល់​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កិត្តិយស​ សេចក្ដី​ថ្លៃថ្នូរ​ និង​ជីវភាព​រស់នៅ​របស់​អតីត​យុទ្ធ​ជន​ និង​គ្រួសារ។

ប្រវត្តិ​នៃ​ការ​តស៊ូ​ និង​ពលីកម្ម​របស់​គណបក្សប្រជាជនកម្ពុជា ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ពលីកម្ម​របស់​វីរបុរស​ អតីតយុទ្ធជន​យើង​គ្រប់​ជំនាន់​។ សមិទ្ធផល​សង្គម​ដែល​មាន​សុខ​សន្តិភាព​ ស្ថិរភាព​ និង​ការ​អភិវឌ្ឍរីក​ចម្រើន​ដូច​សព្វថ្ងៃ​នេះ​ បាន​មក​ដោយ​ ការ​ដឹកនាំ​របស់​គណបក្សប្រជាជនកម្ពុជា និង​ពលី​កម្ម​របស់​អតីត​យុទ្ធ​ជន​។

លោកថា អតិតយុទ្ធជន​ និង​គណបក្សប្រជាជនកម្ពុជា គឺ​តែមួយ​។​គោល​នយគោលនយោបាយចំពោះអតីតយុទ្ធជន ការផ្ដល់នូវកិត្តិយស មាន​ការ​ជូន​គ្រឿងឥស្សរិយយស មេដាយ​គ្រប់​គ្នា​ ទិវា​អតីតយុទ្ធជន​ ថ្ងៃ​២០​ មិថុនា​ ជីវភាព​បាន​បង្កើត​ បជអ​ ប្រតិបត្តិករ​ អនុវត្ត​របប​គោល​នយោបាយ​អតីតយុទ្ធជន រៀបចំប្រព័ន្ធបើកប្រាក់តាមធនាគារតាម​ម៉ាស៊ីន​ ATM យក​មក​ជូន​បងប្អូន​វិញ​នូវ​ប្រាក់​របប​ដែល​បាន​លក់​ទៅ​ឲ្យ​គេ​ប្រាក់​របប​ បានដំឡើង​ជា​បន្តបន្ទាប់របប​និវត្តន៍​មាន​របប​ សន្តិសុខ​សង្គម​ ផ្នែក​ថែ​ទាំ​សុខភាព​ ចាប់​ពី​២០១៨​ ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​មិន​បាច់​ចំណាយ​ប្រាក់​ទេរបប​ពិការ​ភាព​ មាន​ច្បាប់​ស្ដី​ពី​ កិច្ច​ការពារ​ និង​លើក​ម្ពស់សិទ្ធិជនពិការ
គ្រួសារ​ និង​កូន​ បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ មិន​ច្រើន​ តែ​បាន​កែ​លម្អ​បន្ថែម​ជា​បន្តបន្ទាប់​​ កម្មវិធី​សង់​មណ្ឌល​អភិវឌ្ឍន៍​ជនពិការ​របស់​សម្ដេច​តេជោ​ តាកែន​កោះ​ស្លា​ គូលែន​ ភ្នំ​ឆ័ត្រ​ កម្មវិធីសង់ផ្ទះតាមសហគមន៍របស់សម្ដេចតេជោ សាមុីខ្លួន​មាន​ដី​យើង​ជួយ​សង់ផ្ទះ​ បាន​រាប់​រយ​ខ្នងមាន​កម្មវិធី​ផ្ដល់​ដីសម្បទាន​សង្គម​កិច្ច​ ចែក​ដី​ និង​សង់ផ្ទះ​ជូន​បង្កើត​ ស​អក​ បង្រួបបង្រួម​ អតិតយុទ្ធជន​ទាំង​អស់​ជា​ សមាជិក​ដែល​មាន​សម្ដេច​តេជោ​ ជា​ប្រធាន​ សអក​ តាំងពី​កើតឡើង​ សអក ជាសមាគម​មួយ​ដែល​មាន​ជោគជ័យ​បញ្ចូល​សមាជិក​ជិត​ ១០០%​ បង្កើត​រចនាសម្ព័ន្ធ​គ្រប់​ថ្នាក់​តាំង​ពី​លើ​ដល់​ មូូលដ្ឋានជួយសមាជិកដែលមានការ​លំបាក​បង្កើត​បេឡា​មរណសង្គ្រោះ ដែលជួយសមាជិកទទួលមរណភាពសពមួយ ៤លាន​រៀល​។ សមាជិក​បង់​ក្នុង​សព​មួយ​ ២០០​រៀល។ រដ្ឋបានផ្ដល់ថវិកា​មួយ​លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​ ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​ថ្នាក់​ដឹកនាំគណបក្សប្រជាជនជា​ច្រើន​ទៀត​ដែល​បាន​ចូល​រួម​ឧបត្ថម្ភ​។ គណបក្សប្រជាជនចាត់ទុកថា ការយកចិត្តទុកដាក់លើអតីតយុទ្ធជនយុទ្ធ​ជន​ ជាគោលនយោបាយ​សំខាន់​របស់​ខ្លួន។

លោក អុិត​ សំហេង​ បានអំពាវនាវ​​ សូម​បងប្អូន​ទៅ​បោះឆ្នោតទាំង​អស់​គ្នា​ នៅ​ថ្ងៃ​ ២៩​ កក្កដា ២០១៨​ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕