(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសេចក្តីជូនដំណឹងស្តីពី ការពន្យារកាលបរិច្ឆេទកំណត់ឱ្យដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ-អាករ សម្រាប់ការិយបរិច្ឆេទ ជាប់ពន្ធប្រចាំខែមេសា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨។

អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ពន្យារពេលនេះ ដោយសារកាលបរិច្ឆេទកំណត់ឲ្យដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ-អាករប្រចាំខែមេសា ចំថ្ងៃចុងសប្តាហ៍៕

សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖