(ភ្នំពេញ)៖ ក្រុមហ៊ុន Blackmagic Design គឺជាក្រុមហ៊ុនផលិតកាមេរ៉ាថតរូប និងវីដេអូកម្រិតអាជីបដ៏ល្បីឈ្មោះ មួយដែលមានទីស្នាក់ការធំ នៅក្នុងទីក្រុង ម៉េលប៊ន ប្រទេសអូស្រ្តាលី។ ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនមួយនេះបានធ្វើបទបង្ហាញពីផលិតថ្មីៗ ទំនើបៗរបស់ខ្លួនបន្ថែមទៀត ដែលមានគុណភាពខ្ពស់ និងមានការរចនារូបរាងប្រណីតសក្តិសមជាកាមេរ៉ាអាជីប ហើយវាក៏ទទួលបានទីផ្សារជោគជ័យខ្លាំងផងដែរ។

លោក ហៀង ឈុនហេង តំណាងចែកចាយរបស់ក្រុមហ៊ុន Blackmagic Design ប្រចាំប្រទេសកម្ពុជា បានថ្លែងថា ទោះបីការនាំចូលនូវម៉ាក Blackmagic Design ចូលទីផ្សារប្រទេសកម្ពុជា មិនទាន់ទទួលបានជោគជ័យលើទីផ្សារដូចផលិតបម្រើដល់វិស័យ ថតរូប វិដេអូ សម្រាប់ក្រុមហ៊ុន ទូរទស្សន៍ វិទ្យុ ទស្សនាវដ្តី និងប្រជាពលរដ្ឋប្រកបរបរសំអាងការផងដែរ។

លោកសង្ឃឹមថា នឹងបន្តគាំទ្រ Blackmagic Design បន្ថែមទៀត ដើម្បីឱ្យចូលរួមក្នុងដំណើរការអាជីវកម្មរបស់ខ្លួន ជាពិសេសក្រុមនឹងបន្តនាំមកនូវ​ផលិតផលទំនើបៗ ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ប្រកបដោយគុណភាពខ្ពស់ ដែលជាទំនុកចិត្តមួយមិនអាចខ្វះបានឡើយ។

លោក ហៀង ឈុនហេង បានបន្តថាថ្មីនេះ Blackmagic Design ទើបតែបានប្រកាសចេញអ្នកស្នងតំណែងថ្មីមួយទៀតនោះ គឺកាមេរ៉ាម៉ូដែលថ្មី Pocket Cinema Camera 4K។ ចំពោះការរចនារូបខាងក្រៅនៃកាមេរ៉ាថ្មីម៉ូដែល 4K មួយនេះហាក់មិនមានអ្វីខុសប្លែកច្រើន ពីជំនាន់មុនរបស់វាឡើយ ប៉ុន្តែអ្វីដែលជាការ Upgrade ដ៏ធំបំផុតនោះគឺវាភ្ជាប់មកជាមូយសែនស័រថ្មីខ្នាត 4/3 HDR Sensor ជាមួយកម្រិតរីសូលូហ្ស៊ិនខ្ពស់ទំហំ 4096x2160 DCI 4K។ វាមានសមត្ថភាពខ្ពស់ក្នុងការ boast បានដល់ 13 Stop លើមុខងារ dynamic range និងមានកម្រិតពន្លឺ ISO 25,600 នៅលើកែវលែនប្រភេទ Micro Four Thirds Lens។

សមត្ថភាពក្នុងការផលិតវីដេអូបានជាប្រភេទ ProRes កម្រិត 10-bit និងប្រភេទ RAW កម្រិត 12-bit ព្រមទាំងទ្រទ្រង់នូវមុខងារ 3D LUTS ថែមទៀតផង។ អ្នកប្រើប្រាស់អាចកម្រិតល្បឿននៃការថតវីដេអូបានចាប់ពីកម្រិត 4K ក្នុងល្បឿន 60fps និង 1080px ក្នុងល្បឿន 120fps នៅលើកាមេរ៉ាមួយនេះ។ សម្រាប់មុខងារតភ្ជាប់ដែលមាននៅលើកាមេរ៉ា Pocket Cinema Camera 4K នេះមានដូចជា រន្ធដោតម៉ាយក្រូហ្វូនចំនួនបួនជាមួយមុខងារ mini XLR Output និង 48v phantom power។ រន្ធដោត HDMI ដែលទ្រទ្រង់ជាមួយវីដេអូកម្រិត HDR កម្រិតច្បាស់ 10-bit video feed, រន្ធដោតកាសស្តាប់, រន្ធម៉ាយក្រូហ្វូន, រន្ធ locking DC12v power និងរន្ធដោត USB-C។

ហើយអ្វីដែលកាន់តែពិសេសបំផុតនោះគឺវាអនុញ្ញាតិអោយយើងធ្វើការភ្ជាប់ USB-C Hard Drive ទៅកាន់កាមេរ៉ាដើម្បីធ្វើការថតរូបវីដេអូ ចូលទៅកាន់ Hard Drive បានដោយផ្ទាល់តែម្តង។ ហើយចំពោះការថតរូបវីដេអូនៅលើកាមេរ៉ាផ្ទាល់ គឺប្រើនៅលើម៉េមូរីកាតប្រភេទ SD, UHS-II ឬ cFast card។ តួររបស់កាមេរ៉ាត្រូវបានផលិតឡើងពី Carbon Fiber Polycarbonate និងនៅខាងក្រោយបំពាក់នូវអេក្រង់ថាច់ស្រ្គីនទំហំ 5 អ៊ីង និងដំណើរការដោយប្រតិបត្តិការ Blackmagic OS ព្រមទាំងទ្រទ្រង់ការភ្ជាប់បញ្ជាពីចំងាយតាមរយះប្រព័ន្ធប្លូធូសផងដែរ៕