(ភ្នំពេញ)៖ លោក Jan Hansen សេដ្ឋវិទូជាន់ខ្ពស់ប្រចាំកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមការងារ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ​២០១៨​នេះ ត្រូវបានអនុញ្ញាតឲ្យចូលជួបពិភាក្សាការងារ ជាមួយលោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។

ជំនួបពិភាក្សានេះធ្វើឡើង ក្នុងគោលបំណង ពិភាក្សាអំពីលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រ ស្តីពីភាពជាដៃគូជាមួយកម្ពុជា សម្រាប់ឆ្នាំ២០១៤-២០១៨ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលសំដៅស្វែងរកចំណុចល្អ និងចំណុចកែលម្អ ក្នុងន័យអាចឱ្យធនាគារអភិវឌ្ឍន៍ អាស៊ីយកធ្វើជាមូលដ្ឋាន ក្នុងការរៀបចំកម្មវិធីយុទ្ធសាស្រ្តសម្រាប់ឆ្នាំ ២០១៩-២០២៣ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕