(កំពង់ចាម)៖ ក្រោយពីទទួលបទបញ្ជាពីលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមរួចមក, ស្នងការដ្ឋាននគរបាលខេត្ត បានធ្វើតេស្តទឹកម៉ូត ឬទឹកនោម ទៅលើអ្នកបើកបរថយន្តធុនធំ និងជំនួយការបើកបរ (ព្រូឡាន) ជាលទ្ធផលបានរកឃើញអ្នកមានផ្ទុកសារធាតុញៀនចំនួន២៩នាក់​។ ក្នុង​នោះបាន​អនុវត្តន៍​វិធានការ​អប់រំ និង​ចេញ​ដីកា​បញ្ជូន​ខ្លួន​ឲ្យ​ទៅ​ផ្តាច់ ឬ​បន្សាប​សារធាតុ​ញៀន នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន​។

​លោក​វរសេនីយ៍ ​អ៊ឹម ​ស៊ា​ង​ឌី ​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ចាម ​បាន​ឲ្យ​ដឹងថា ខាង​មន្ត្រី​ជំនាញ​គ្រឿងញៀន ចរាចរណ៍ និង​មន្ត្រី​មូលដ្ឋាន ស្រុកស្ទឹងត្រង់ ស្រុកបាធាយ កងមាស កោះសូទិន ស្រីសន្ធរ កំពង់សៀម និងកំពង់ចាម ចុះ​អនុវត្តន៍​វិធានការ​រដ្ឋបាល​ឃាត់​រថាត់រថយន្តធុនធំកំពុងធ្វើចរាចរលើដងផ្លូវ ដែល​សង្ស័យ​អ្នកបើកបរ ជំនួយការ​បើកបរ និង​កម្មករ​តាម​រថយន្ត គឺ​បគឺបានឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បី​ធ្វើតេស្ត​ទឹកនោម​ស្វែងរក​សារធាតុ​គ្រឿងញៀន ក្នុង​ខ្លួន​នៃ​ជន​ទាំងនោះ​ម្នាក់ៗ​។

​លោកនាយ​ការិយាល័យ ​បាន​ឲ្យ​ដឹង​ទៀតថា ​ជា​លទ្ធផល​នៃ​ការធ្វើ​តេស្ត​ យើង​បាន​ស្វែង​រកឃើញ​អ្នកមាន​ផ្ទុក​សារធាតុ​គ្រឿង​ញៀ​ញ​សរុប​ចំនួន២៩នាក់​។

​ជាមួយ​នោះ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែឧសភានេះ លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​ បាន​អញ្ជើញ​ទៅដោយ​ផ្ទាល់ ដែល​បាន​អមដំណើរ​ជាមួយ​លោក ហួត វុទ្ធី ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​នេះ ជួប​ជាមួយ​អ្នក​ផ្ទុក​សារធាតុ​ញៀន​ទាំងជាង២០នាក់ ​ក្នុង​ស្នងការ​នគរបាល។

លោកអភិបាលខេត្ត បាន​ថ្លែង​ប្រាប់ថា នេះ​ជា​វិធានការ​សាកល្បង គឺ​គ្រាន់តែ​ធ្វើការ​អប់រំ ជាលើកទី២ ហើយលោកព្រះរាជអាជ្ញាចេញដីកា និង​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ចែក​ថ្នាំ​ព្យាបាល​ផ្តាច់​គ្រឿងញៀន ប​ញ្ជួ​ន​ទៅ​ព្យាបាល និង​ផ្តាច់ ឬ​បន្សាប​នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន​តែម្តង​។​

​លោក គួច ចំរើន បានដាក់​កម្រិត​ទៅកាន់​អ្នក​ទាំង​២០នាក់ថា នេះជាចំណាត់ការលើកទី២ហើយ ប្រើត្រឹមវិធានការអប់រំ និង​បញ្ជូន​ខ្លួន​ឲ្យ​ទៅ​ព្យាបាល​ផ្តាច់​គ្រឿងញៀន ​នៅឯ​មូលដ្ឋាន​ភូមិ​ឃុំ​។ ប៉ុន្តែ​ចំណាត់​ការបន្ត ពោលគឺ​បើ​ត្រួតពិនិត្យ​ប៉ះចំ​មុខសញ្ញា​ដដែល ​មាន​ក្នុង​បញ្ជី​នេះ​ម្តងទៀត​នោះ គឺ​យើង​នឹង​ចាត់វិធានការ​ផ្លូវច្បាប់ ដោយ​គ្មាន​លើកលែង​ទៀតឡើយ​។ ដោយ​អភិបាលខេត្តបានអាននូវមាត្រា ៦៣ នៃ​ច្បាប់​ស្តីពី គ្រឿងញៀន ឲ្យ​ស្តាប់​បន្ថែមទៀត និង​ប្រាប់​ឲ្យទន្ទិញច្បាប់នេះដើម្បីឲ្យយល់ច្បាស់ដោយខ្លួនឯង។

លោកបានផ្តាំផ្ញើដល់ប្អូន ដែលជាអ្នកបើកបរនិងជំនួយការបើកបរទាំងអស់ សូមកុំបន្តប្រើប្រាស់គ្រឿងញៀនបន្តទៀត ដែលជាហេតុនាំឲ្យប៉ះពាល់ដល់សុខភាពខ្លួនខូចកិត្តិយសក្រុមគ្រួសាររបស់ខ្លួន ប៉ះពាល់ដល់អាយុជីវិតអ្នកដទៃ ជាពិសេសសារធាតុមានទាំងនោះធ្វើឲ្យប៉ះពាល់ដល់កូនរបស់ខ្លួនផងដែរ។ ដើម្បីឱ្យខ្លួនចៀសចាកឆ្ងាយពីគ្រឿងញៀន សូមអ្នកបើកបរទាំងឡាយមេត្តាប្រាស់គ្រឿងញៀន តទៅទៀតប្រសិនបើខ្លួនមានផ្ទុកសារជាតិមាន ហើយសូមអញ្ជើញទៅទទួលថ្នាំបន្សាបគ្រឿងញៀននៅមណ្ឌលសុខភាពក្នុងមូលដ្ឋានរបស់ខ្លួនរាងរាងខ្លួន។

​អ្នកបើកបររថយន្តផ្ទុកសារធាតុញៀនក្នុងខ្លួន​ស្ថិត​ក្នុងចំណោម២០នាក់ ​នោះបាន​និយាយថា ខ្លួន​ពិតជា​មានការ​សោកស្តាយ ដែល​បាន​ប្រព្រឹត្ត​កំហុស​សេព​គ្រឿងញៀន​នេះ​បាន​ម្តងគត់។ ខណ​:​នេះ​ខ្លួន​នឹង​ព្យាយាម​ព្យាបាល​ផ្តាច់​ឲ្យ​អស់​សារធាតុ​ញៀន​ពី​ក្នុង​ខ្លួន​ឲ្យ​បាន​ជោគជ័យ​៕