(ភ្នំពេញ)៖ មេដាយ Monde Selection ជាមេដាយអន្តរជាតិសម្រាប់ធានាគុណភាពភេសជ្ជៈ និងចំណីអាហារ ដែលមេដាយនេះ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៦១ ដោយរៀងរាល់ឆ្នាំអ្នកជំនាញអន្តរជាតិចំនួន៧០នាក់ នឹងភ្លក់រសជាតិ និងវាយតម្លៃផលិតផលផ្សេងៗនៅជុំវិញពិភពលោក។

មេដាយ Monde Selection មិនមែនជាការប្រកួតប្រជែងរវាងផលិតផលមួយ និងផលិតផលផ្សេងទៀត ដណ្តើមមេដាយនោះទេ។ នេះមានន័យថា ផលិតផលណាដែលទទួលបានពិន្ទុខ្ពស់ពីការវាយតម្លៃ នឹងទទួលមេដាយនេះ។

ចំពោះស្រាបៀរ គណៈកម្មាធិការនឹងវាយតម្លៃលើគុណភាពរបស់ស្រាបៀរនោះ ដោយផ្តោតទៅលើរសជាតិ វត្ថុធាតុដើម ការវេចខ្ចប់ និងការធ្វើតេស្តសារធាតុគីមីក្នុងមន្ទីរពិសោធន៍។
មេដាយ Monde Selection ចែកចេញជាបួនប្រភេទគឺ៖
*មេដាយសំរឹទ្ធ (Bronze Monde Selection) ប្រសិនបើពិន្ទុទទួលបានចន្លោះពី ៦០% ទៅ៦៩%
*មេដាយប្រាក់ (Silver Monde Selection) ប្រសិនបើពិន្ទុទទួលបានចន្លោះពី ៧០% ទៅ៧៩%
*មេដាយមាស (Gold Monde Selection) ប្រសិនបើពិន្ទុទទួលបានចន្លោះពី ៨០% ទៅ៨៩%
*មេដាយមាសកំពូល (Grand Gold Monde Selection) ប្រសិនបើពិន្ទុទទួលបានចន្លោះពី ៩០% ទៅ១០០%

គួរបញ្ជាក់ផងដែរថា ស្រាបៀរកម្ពុជា ធ្លាប់ទទួលបានមេដាយមាស Monde Selection ចំនួនបី និងមេដាយអន្តរជាតិបីផ្សេងទៀតពីអឺរ៉ុប សរុបប្រាំមេដាយ បើគិតត្រឹមដើមឆ្នាំ២០១៨នេះ៕