(ភ្នំពេញ)៖ លោកស្រី ទាវ ធីតា អនុប្រធានទី១ ក្រុមកាងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ និងជាភរិយាលោកឧកញ៉ាថោង សារ៉ាត់ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ បានអញ្ជើញចុះសួរសុខទុក្ខ និង សំណេះសំណាលជាមួយប្រជាពលរដ្ឋ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីលោក ទូច សំអុល ប្រធានគណកម្មាធិការគណបក្សសង្កាត់ស្ទឹងមានជ័យទី២, លោក ផូ ផារិទ្ធ ក្រុមការងារចុះជួយសង្កាត់ ស្ទឹងមានជ័យទី២, លោក ណេង សាមឿន សមាជិកអចិន្ត្រៃគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យទី២ សមាជិក សមាជិកា និងមានប្រជាពលរដ្ឋចូលរួមចំនួន២០០នាក់។

ក្នុងឱកាសនោះ លោកស្រី ទាវ ធីតា បានពាំនាំនូរការផ្តាំផ្ញើសួរសុខទុក្ខពីលោក ប៉ា សុជាតិវង្ស ប្រធាន គណកម្មាធិការគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ និងលោក ពេជ្រ កែវមុនី ប្រធានគណកម្មាធិការ គណបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌមានជ័យ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត មានចក្ខុ វិស័យវែងឆ្ងាយបានធ្វើឲ្យប្រទេស កម្ពុជាទទួលបាន នូវសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី ទាវធីតា បានអញ្ជើញចុះមើលស្ថានភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ និងបញ្ហាប៉ះពាល់មួយចំនួន ដោយសារមួយរយៈកន្លងមកនេះ មានភ្លៀង ធ្លាក់ស្ទើររាល់ ថ្ងៃដែលធ្វើឲ្យតំបន់ ខ្លះក្នុងភូមិឫស្សី៣នេះ មានការជនលិចនៅកន្លែងខ្លះៗ ដើម្បីជួយសម្រួលនិងដោះ ស្រាយជួនដល់ពួកគាត់៕