(ភ្នំពេញ)៖ លីគខ្លាំង ក្រុមជម្រើសជាតិខ្លាំង កុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករនៃ ការប្រកួតបាល់ទាត់ក្របខណ្ឌពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨ នឹងបន្ដការប្រកួតសន្សំពិន្ទុជើងទី១ ត្រូវនឹងសប្ដាហ៍ទី៦ នាថ្ងៃទី១៩-២០ ខែឧសភាចុងសប្ដាហ៍នេះហើយ ជាមួយនឹងកម្មវិធីប្រកួត ៦គូ ដែលសុទ្ធសឹងតែជាគូជក់ចិត្ត ពិសេសគឺជំនួបរវាងក្រុមខ្លាំងៗដូចជាក្រុមវិសាខា ជួបក្រុមក្រសួងការពារជាតិ និងក្រុមការពារតំណែងជើងឯកបឹងកេត ប៉ះក្រុមព្រះខ័នរាជស្វាយរៀងជាដើម។

ចំពោះលទ្ធផល និងតារាងពិន្ទុបណ្ដោះអាសន្ន ក្រោយបញ្ចប់ការប្រកួត ៥សប្ដាហ៍កន្លងទៅ គឺក្រុមណាហ្គាវើល និងក្រុមបឹងកេតអែហ្វស៊ី កំពុងឈរលេខរៀងទី១ និងទី២ ដោយមាន ១៣ពិន្ទុស្មើគ្នា ហើយតាមពីក្រោយដោយក្រុមកំពុងឡើងជើង វិសាខា និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាន ១០ពិន្ទុស្មើគ្នា។ ចំណែកក្រុមមិនទាន់ស្គាល់ឈ្នះ ឬស្មើសោះ គឺមាន ២ក្រុមរួមមាន អគ្គិសនីកម្ពុជា និងវេស្ទើនភ្នំពេញ ដែលកំពុងប្រឈមមុខធ្លាក់ទៅលេងលីគលំដាប់ទី២ នាឆ្នាំ២០១៩។

ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតសប្ដាហ៍ទី៦ នៃពានមិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨៖