(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បញ្ជាឲ្យកម្លាំងជំនាញផែនសណ្ដាប់ធ្នាប់ ចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរអន្តរជាតិមិនត្រូវ ព្រមទាំងរថយន្តគ្មានផ្លាកលេខ។

ប្រតិបត្ដិការចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកខាងលើនេះ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ ដែលមានកម្លាំងជាច្រើនរូប ដោយចាត់កម្លាំងជា៥គោលដៅ ពេញមួយថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨។

​ព្រឹកចំនួន០៣គោលដៅ​ កម្លាំងសរុបចំនួន៣៥នាក់​​៖
គោលដៅទី១ ដឹកនាំដោយលោក​​វរសេនីយ៍ត្រី យឿង សុខា នាយផ្នែកឃោសនាអប់រំ កម្លាំងចំនួន៦នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅP6 លើផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ​។

គោលដៅទី២ ដឹកនាំដោយលោក​​វរសេនីយ៍ត្រី ណុប សារឿន នាយរងការិយាល័យ កម្លាំងចំនួន១៦នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅជិតវិមានឯករាជ្យ លើផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ​។

គោលដៅទី៣ ដឹកនាំដោយលោអនុសេនីយ៍ឯក វ៉ាយ លាភ នាយរងផ្នែកបញ្ជាចរាចរណ៍ កម្លាំងចំនួន១៣នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅស្ដុបពាណិជ្ជកម្ម ស្ថិតក្នុងភូមិ៣ សង្កាត់២​ ក្រុង/ខេត្តព្រះសីហនុ​។

ល្ងាចចំនួន២គោលដៅ​ កម្លាំង​សរុប​ចំនួន២៩នាក់​៖
គោលដៅទី១ ដឹកនាំដោយលោក​​វរសេនីយ៍ត្រី​ ណុប​ សារឿន នាយរងការិយាល័យចរាចរណ៍ កម្លាំងចំនួន១៦នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅជិតវិមានឯករាជ្យ​ ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ​។

គោលដៅទី២ ដឹកនាំដោយលោកអនុសេនីយ៍ឯក វ៉ាយ លាភ នាយរងផ្នែកបញ្ជាចរាចរណ៍ កម្លាំងចំនួន១៣នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅស្តុបតូតាល់ ស្ថិតក្នុងភូមិ២ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ​។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ជាលទ្ធផលសរុបបាន​ចំនួន២០១គ្រឿង​​, ល្មើសច្បាប់ចរាចរណ៍ចំនួន១៩៩ករណី​​, ​រថយន្ត២គ្រឿង​​មានដូចខាងក្រោម​​៖

១៖ អ្នកបើកបរម៉ូតូមិនពាក់មួកបានចំនួន១៨២គ្រឿង ពិន័យទាំងអស់​
​២៖ អ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយបានចំនួន១៣គ្រឿង ពិន័យទាំងអស់​
៣៖ រថយន្តមិនពាក់ខ្សែរក្រវ៉ាត់បានចំនួន១គ្រឿង ពិន័យទាំងអស់​
៤៖ រថយន្តល្មើសភ្លើងសញ្ញាចរាចរណ៍ចំនួន២គ្រឿង ពិន័យទាំងអស់​
៥៖ ជនជាតិចិនបើកបរដោយគ្មានប័ណ្ណបើកបរ និងមានប័ណ្ណបើកបរអន្តរជាតិ មិនត្រឹមត្រូវចំនួន៣គ្រឿង ពិន័យចំនួន១គ្រឿង (តាមអនុក្រឹត្យ៤៤) សល់២គ្រឿងមិនទាន់ពិន័យ យកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីបន្តតាមនីតិវិធី៕