(ឥណ្ឌូនេស៊ី)៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូស៊ី អំពាវនាវដល់ឱ្យនិស្សិត និងប្រជាពលរដ្ឋខ្មែរ ដែលមានវត្តមាន នៅក្នុងប្រទេសឥណ្ឌូនេស៊ី ឱ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីមានកើតមានឧប្បតិ្តហេតុ នៃការបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុង Surabaya នៃរដ្ឋ Java ភាគខាងកើតប្រទេសនេះ កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទម្សិលមិញ ដើម្បីរក្សាសន្តិសុខផ្ទាល់ខ្លួន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតខ្មែរ ប្រចាំប្រទេសឥណ្ឌូនេស៊ី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ។

ស្ថានទូតបានប្រកាសបែបនេះថា «ដើម្បីរក្សាសន្តិសុខសុវត្ថិភាពផ្ទាល់ខ្លួន សូមនិស្សិត និងប្រជាពលរដ្ឋកម្ពុជា ដែលកំពុងមានវត្តមាននៅប្រទេសឥណ្ឌូនេស៊ី ប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើពុំចាំបាច់សូមចៀសវាងទីតាំងមួយចំនួនដូចជា៖ ស្ថានីយ៍រថភ្លើង តំបន់ក្បែរទីស្នាក់ការប៉ូលីស ព្រះវិហារ Catholic និងទីប្រជុំជននានា ដែលអាចជាទីតាំងមិនមានសុវត្ថិភាព»។

ក្នុងករណីមានអាសន្ន សូមទំនាក់ទំនងមកស្ថានទូតតាមអាសយដ្ឋាន: No. 41 Pajaten Barat, Jakarta Selatan ទូរស័ព្ទ៖ +62 21 781 2523, 0821 123 68639, 0812 825 666 58 និង 0813 175 65 486 ឬ Email: [email protected], [email protected]

សម្រាប់ព័ត៌មានបន្ថែម សូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីជូនដំណឹងរបស់ស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ីដូចខាងក្រោម៖