(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បញ្ជាឲ្យកម្លាំងជំនាញផែនសណ្ដាប់ធ្នាប់ ចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរអន្តរជាតិមិនត្រូវ ព្រមទាំងរថយន្តគ្មានផ្លាកលេខ។

ប្រតិបត្ដិការចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកខាងលើនេះ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ ដែលមានកម្លាំងជាច្រើនរូប ដោយចាត់កម្លាំងជា៧គោលដៅ ពេញមួយថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨។

ព្រឹកចំនួន០២គោលដៅ​ កម្លាំងសរុបចំនួន២៨នាក់​​៖
​គោលដៅទី០១ ដឹកនាំដោយលោក​​វរសេនីយ៍ត្រី​ ណុប​ សារឿន នាយរងការិយាល័យចរាចរណ៍ កម្លាំងចំនួន១២នាក់ បានចុះអនុវត្តច្បាប់​នៅគោលដៅជិតវិមានឯករាជ្យ លើផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ០២ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ​។

គោលដៅទី០២ ដឹកនាំដោយលោក​​វរសេនីយ៍ទោ​ មុំ​ សំអុល នាយផ្នែកអន្តរាគមន៍​ កម្លាំងចំនួន១៦នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅP6 លើផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ០៤ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ​។

ល្ងាចចំនួន០៣គោលដៅ​ កម្លាំង​សរុប​ចំនួន៣៨​នាក់​៖
​គោលដៅទី០១ ដឹកនាំដោយលោក​​វរសេនីយ៍ត្រី​ ណុប​ សារឿន នាយរងការិយាល័យចរាចរណ៍ កម្លាំងចំនួន១៥នាក់ បានចុះអនុវត្តច្បាប់​ នៅគោលដៅជិតវិមានឯករាជ្យ​ ស្ថិតក្នុងភូមិ០២ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ​។

គោលដៅទី០២ ដឹកនាំដោយលោកវរសេនីយ៍ទោ​ កេត​ សុភ័ក្រ្ត នាយរងការិយាល័យ​ចរាចរណ៍​ កម្លាំងចំនួន១៧នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅកែងគុជអាស៊ី លើផ្លូវ២ធ្នូ ស្ថិតក្នុងភូមិ០៤ សង្កាត់០៤​ ក្រុង/ខេត្តព្រះសីហនុ​។

គោលដៅទី០៣​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ យឿង​ សុខា នាយផ្នែកឃោសនាអប់រំ​ កម្លាំងចំនួន០៦នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅស្តុបពាណិជ្ជកម្ម ស្ថិតក្នុងភូមិ០៣ សង្កាត់០២​ ក្រុង/ខេត្តព្រះសីហនុ​។

ដោយឡែកពេលយប់ចំនួន២គោលដៅ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ កម្លាំងសរុបចំនួន០៩នាក់ បានចុះអនុវត្តច្បាប់​ចំនួន០២គោលដៅP6 និង​គោលដៅជិតវិមានឯករាជ្យ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ជាលទ្ធផលសរុបបានចំនួន១៨៥គ្រឿង​​,​ ល្មើសច្បាប់ចរាចរណ៍ពិន័យចំនួន១៨៣ករណី​ ​,​ រថយន្ត០២គ្រឿងមិនទាន់ពិន័យ មានដូចខាងក្រោម​​៖
១៖អ្នកបើកបរម៉ូតូមិនពាក់មួក បានចំនួន១៥៦គ្រឿង ពិន័យទាំងអស់​។
២៖អ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយ បានចំនួន១៧គ្រឿង ពិន័យទាំងអស់​​។​
៣៖អ្នកបើកបរម៉ូតូគ្មានប័ណ្ណបើកបរ ចំនួន០៤គ្រឿង ពិន័យទាំងអស់​​។​
៤៖រថយន្តមិនពាក់ខ្សែរក្រវ៉ាត់ បានចំនួន០៣គ្រឿង ពិន័យទាំងអស់​។
៥៖ជនជាតិចិនបើកបរដោយគ្មានប័ណ្ណបើកបរ និងមានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវចំនួន០៥គ្រឿង មិនទាន់ពិន័យចំនួន០២គ្រឿង រក្សា​ទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ​​៕