(រតនគិរី)៖ លោក​ ណាសៀត​ អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រ​ចិត្តរបស់គណៈកម្មការសុខាភិបាល​ នៃសមាគមនសម្ព័ន្ធយុវជនមុស្លិមកម្ពុជាចុះពិនិត្យ​ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅភូមិសោមគល់​ ឃុំសោមធំ​ ស្រុកអូយ៉ាដា​ ខេត្តរតនគិរី។​

កម្មវិធីនេះប្រព្រឹត្តទៅរយៈពេល​​២ថ្ងៃ ចាប់ពីថ្ងៃទី១៤​ ដល់​ថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ២០១៨​ ដោយមានប្រជាពលរដ្ឋចូលមកពិនិត្យ​ និងព្យាបាលជំងឺសរុបទាំងអស់ ចំនួន​​៨០០នាក់​។ ក្រុមគ្រូពទ្យស្ម័គ្រចិត្តដែលចុះមកជួយពិនិត្យ​ និងព្យាបាលជំងឺនាពេលនេះ​ ដឹកនាំដោយ​​លោកវេជ្ជ​បណ្ឌិត កូប​ រ៉ូលី​ ជាប្រធានគណៈកម្មការសុខាភិបាល​ របស់សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោក​ ណាសៀត​ អូស្មាន​ ក៏បានអញ្ជើញសាកសួរសុខទុក្ខ​ លោក​គ្រូ​ សុះ​ យ៉ា​ ដែលកំពុងមានជំងឺ​ និងសម្រាកព្យាបាលនៅផ្ទះ​​ ស្ថិតនៅភូមិ​សោមគល់​ ឃុំសោមធំ​ ស្រុកអូយ៉ាដាវ​ ខេត្តរតនគិរី​ ហើយនៅខណៈនោះ​ លោក​​ប្រធានសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានឧបត្ថម្ត​ទឹកប្រាក់ចំនួន​​៥០ម៉ឺន​រៀល ដល់គ្រួសារអ្នកជំងឺ​ ព្រមទាំង​បានឧបត្ថម្តដល់សមាជិក សមាជិកា​ CMYA ចំនួន១៧​នាក់​ ក្នុងម្មាក់ៗ​​២ម៉ឺនរៀលផងដែរ៕