(ភ្នំពេញ)៖ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ គណៈកម្មការអាចារ្យវត្ត និងប្រជាពុទ្ធបរិស័ទចំណុះវត្តពោធិ៍ព្រះបាត្រ ហៅវត្តច្បារអំពៅ រាជធានីភ្នំពេញ នឹងរៀបចំពុទ្ធពិធីសម្ដែងព្រះធម៌ទេសនាដ៏គគ្រឹកគគ្រេងពេញមួយថ្ងៃ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៥ល្ងាច ដែលមានគ្រែទេសនារហូតដល់ទៅ ៣២គ្រែ និងមានការនិមន្តចូលរួមដោយព្រះមន្ត្រីសង្ឃជាច្រើនព្រះអង្គ។

ទន្ទឹមសេចក្ដីជូនដំណឹងអំពីពុទ្ធពិធីដ៏អធឹមអធ័មខាងលើនេះ គណៈកម្មការអាចារ្យវត្តច្បារអំពៅ ក៏បានគោរពយាង និមន្ត អញ្ជើញ សម្តេចទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ប្រជាពុទ្ធបរិស័ទជាតិឆ្ងាយ ចូលរួមក្នុងពុទ្ធពិធីសម្ដែងព្រះធម៌ទេសនានេះឲ្យបានច្រើកុះករ ឬអាចចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទមន្ត្រីសង្ឃវត្តច្បារអំពៅ៖

១. សង្ឃទីប្រឹក្សា ហោ សុខុន ចៅអធិការវត្ត លេខទូរស័ព្ទ 067 67 3000
២. វិន័យធរវត្ត ព្រះអង្គគ្រូ ថុង ប៊ុនលី លេខទូរស័ព្ទ 093 67 3000
៣. ទីប្រឹក្សាផ្ទាល់ចៅអធិការវត្ត ព្រះអង្គគ្រូ ង៉ែត ឆៃ លេខទូរស័ព្ទ 086 67 3000។

ខាងក្រោមនេះ ជាព្រះនាមរបស់ព្រះមន្ត្រីសង្ឃ ដែលនឹងនិមន្តចូលរួមក្នុងពុទ្ធពិធីសម្ដែងព្រះធម៌ទេសនា ៣២គ្រែ នាពេលខាងមុខ៖

១. សម្ដេចព្រះមហាអរិយវង្សបណ្ឌិត សៅរ៍ ចន្ទថុល្ល អនុប្រធានទី៣ថេរសភាសង្ឃកម្ពុជា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ ព្រះបាឡាត់គណរាជធានីភ្នំពេញ ព្រះអនុគណខណ្ឌចំការមន និងជាព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម។

២. សម្ដេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា សមាជិកថេរសភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ និងជាព្រះចៅអធិការវត្តស្រះចកថ្មី រាជធានីភ្នំពេញ។

៣. សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន សមាជិកថេរសភាសង្ឃកម្ពុជា ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ និងជាព្រះមេគណរាជធានីភ្នំពេញ។

៤. ព្រះទេពសត្ថា សៀង សុខ រាជាគណៈថ្នាក់ចត្វា ព្រះមេគណខេត្តកំពង់ធំ និងជាព្រះចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ ខេត្តកំពង់ធំ។

៥. ព្រះពោធិសិរីមុនី វ៉ង់ គឹមសន រាជាគណៈថ្នាក់កិត្តិយស ព្រះអនុគណខណ្ឌពោធិ៍សែនជ័យ នាយកពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ និងជាព្រះចៅអធិការវត្តជម្ពូវ័ន រាជធានីភ្នំពេញ។

៦. ព្រះធម្មវិបស្សនា ម៉ុន សាយ រាជាគណៈថ្នាក់ចត្វា ព្រះអគ្គនាយកវិទ្យុសំឡេងព្រះធម៌ ប្រធានធម្មទូតអន្តរជាតិកម្ពុជា-ស្រីលង្កា និងជាអនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈកម្ពុជា។

៧. ព្រះសិរីកោសល សុំ សុខា រាជាគណៈថ្នាក់កិត្តិយស មន្ត្រីសង្ឃនៃលេខាធិការដ្ឋានគណៈសង្ឃនាយក អនុប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ និងជាព្រះចៅអធិការវត្តភ្នៀតសិម្ពលី រាជធានីភ្នំពេញ។

៨. ព្រះសិរីសម្ភារ៍ អេង ផល្លា រាជាគណៈថ្នាក់កិត្តិយស ព្រះអនុគណស្រុកសំបូរ និងជាព្រះចៅអធិការវត្តវិហារធំសសរ១០០ ខេត្តក្រចេះ។

៩. ព្រះភិក្ខុសុវណ្ណជោតោ ភួង សុវណ្ណ ព្រះឧទ្ទេសាចារ្យបង្រៀនព្រះវិន័យ និងជាព្រះចៅអធិការវត្តនិគ្រោធវ័ន គល់ទទឹង រាជធានីភ្នំពេញ។

១០. ព្រះភិក្ខុវជីរប្បញ្ញោ គូ សុភាព សាស្ត្រាចារ្យនៅសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ព្រះគ្រូសូត្រស្ដាំវត្តនិគ្រោធវ័ន គល់ទទឹង រាជធានីភ្នំពេញ។

១១. ព្រះភិក្ខុបញ្ញាបទីបោ ប៉ូ ពិសិដ្ឋ ព្រះអនុគណស្រុកសាលាក្រៅ និងជាព្រះចៅអធិការវត្តសាមគ្គីគិរីសំរឹទ្ធ ខេត្តប៉ៃលិន។

១២. ព្រះភិក្ខុមេត្តារក្ខិតោ ឆន ម៉ៅមេត្តា ព្រះអគ្គនាយកវិទ្យុមេត្តា ប្រធានអង្គការមេត្តា (គង់វត្តប្រាង្គ) (គង់មហាមន្ត្រី) (គង់វត្តពពែក្រោម)។

១៣. ព្រះភិក្ខុវិនយធរោ តុន ប៊ុនសាយ ព្រះធម្មកថិកសំឡេងសារិកា និងជាព្រះគ្រូសូត្រឆ្វេងវត្តនិគ្រោធវ័ន គល់ទទឹង រាជធានីភ្នំពេញ។

១៤. ព្រះភិក្ខុមេត្តាបាលោ ឌុង ចាន់នី ព្រះអគ្គនាយកវិទ្យុពន្លឺធម៌ព្រះពុទ្ធ ជាអ្នកដឹកនាំកសាងវត្តព្រៃស្ពឺ និងជាព្រះធម្មកថិកសម្ដែងព្រះធម៌ទូទាំងប្រទេស។

១៥. ព្រះភិក្ខុអត្តគារវតោ ឡុង សុភាព ធម្មកថិកសម្ដែងព្រះធម៌តាមវិទ្យុ និងរោងបុណ្យនានា គង់វត្តសំពៅមាស រាជធានីភ្នំពេញ។

១៦​. ព្រះភិក្ខុធម្មាលង្ការោ ចាន់ សុជន អនុប្រធានសមាគមធម្មកថិកកម្ពុជា ព្រះចៅអធិការវត្តប្រាសាទស្រះកណ្ដាល (ខ្ចាស់) ខេត្តបន្ទាយមានជ័យ ហៅធម្មកថិកស្រុកស្រែ។

១៧. ព្រះគ្រូបិដករង្សី វង់ តុន ព្រះធម្មកថិកសម្ដែងព្រះធម៌តាមព្រះត្រៃបិដកក្នុងកម្មវិធីវិទ្យុ និងទូរទស្សន៍។

១៨. ព្រះភិក្ខុរតនញ្ញាណោ អ៊ិន ពុទ្ធី ជំនួយការសាលាគណរាជធានីភ្នំពេញ និងជាព្រះមេកុដិលេខ៣២ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ។

១៩. ព្រះមហា យិន ឧត្តមសំអូន ប្រធានកម្មវិធីសម្ដែងព្រះធម៌តាមវិទ្យុ និងជាជំនួយការសាលាគណខេត្តកំពង់ឆ្នាំង។

២០. ព្រះសទ្ធម្មវង្សា ខៀវ ម៉ាលីន ព្រះលេខាធិការអនុគណខណ្ឌចំការមន គង់វត្តមហាមន្ត្រី រាជធានីភ្នំពេញ។

២១. ព្រះភិក្ខុព្រហ្មជោតោ គង់ ផែង ព្រះធម្មកថិកសម្ដែងព្រះធម៌តាមរោងបុណ្យទូទាំងប្រទេស គង់វត្តសំពៅមាស រាជធានីភ្នំពេញ។

២២. ព្រះភិក្ខុចន្ទទេវោ ហែម ហ៊ី ព្រះអគ្គនាយកវិទ្យុខេមាមុនី និងជាព្រះគ្រូសូត្រស្ដាំវត្តពោធិវ័ន រាជធានីភ្នំពេញ។

២៣. ព្រះគ្រូវិសាលធម្មញាណ សាន់ មនោសារ សម្ដែងធម៌តាមវិទ្យុ និងទូរទស្សន៍ និងជាព្រះមេកុដិលេខ២៧ វត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ។

២៤ ព្រះធម្មកថិក ឡាន់ សុមនោ អគ្គនាយកវិទ្យុមេត្រី FM 103.30 MHz។

២៥. ព្រះភិក្ខុឧត្តរប្បញ្ញោ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបព្រះពុទ្ធសាសនា និងជាមេកុដិលេខ២២ វត្តមហាមន្ត្រី រាជធានីភ្នំពេញ។

២៦ ព្រះភិក្ខុអគ្គវង្សោ សុខ ផេន ធម្មកថិកទេសនាវោហារបែបកំប្លែងប្រកបដោយហេតុផល គង់វត្តឧណ្ណាលោម រាជធានីភ្នំពេញ

២៧. ព្រះគ្រូធម្មាចារ្យ ឈឹម ហ៊ាន ព្រះគ្រូធម្មាចារ្យសម្ដែងព្រះធម៌តាមវិទ្យុ និងជាមន្ត្រីសង្ឃវត្តនិគ្រោធវ័ន គល់ទទឹង រាជធានីភ្នំពេញ។

២៨ ព្រះភិក្ខុថេរប្បញ្ញោ ថន វិសាល ព្រះគ្រូអនុបណ្ឌិត ធម្មកថិកសម្ដែងព្រះធម៌តាមវិទ្យុនិងរោងបុណ្យនានា និងជាតំណាងកុដិសាលាបាលី វត្តឧណ្ណាលោម រាជធានីភ្នំពេញ។

២៩. ព្រះមហា មាន សុវណ្ឌី ព្រះចៅអធិការវត្តវាលអណ្ដែត ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។

៣០. ព្រះមហា ស៊ុយ វីរៈ ព្រះចៅអធិការវត្តបន្លិចប្រាសាទ ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។

៣១. ព្រះមហា សន ច័ន្ទសែន ប្រធានកម្មវិធីផ្សាយព្រះធម៌តាមវិទ្យុ គង់វត្តជុំ រាជធានីភ្នំពេញ។

៣២. ព្រះភិក្ខុជយរតោ ជិន ប៊ុនធឿន ព្រះគ្រូអនុបណ្ឌិត គង់វត្តពូនភ្នំ រាជធានីភ្នំពេញ និងជាប្រធានកម្មវិធីផ្សាយព្រះធម៌តាមវិទ្យុ៕