(ភ្នំពេញ)៖ បន្ទាប់ខ្សែភាពបែបមនោសញ្ចេតនា កំប្លុក កប្លែង ដែលជាស្នាដៃថ្មីរបស់ផលិតកម្ម សាង សុបិន្ត បានដាក់បញ្ចាំងជាផ្លូវការ របស់ខ្លួនកាលពីដើមខែឧសភា ឆ្នាំ២០១៨មក បានធ្វើទស្សនជនដែលនិយមគាំទ្រ ខ្មែរភាពខ្មែរជាច្រើន ជាពិសេសស្រទាប់យុវវ័យចង់តាមស្នេហ៍របស់តួឯកនៅក្នុងរឿង «ចង្វាក់បេះដូង» និងតួផ្សេងៗទៀតពោរពេញដោតទេពកោសល្យខ្ពស់ក្នុងការសម្តែង។

មួយព្រិចភ្នែកអាចធ្វើឱ្យមនុស្ស២នាក់ស្រឡាញ់គ្នាបាន។ និស្ស័យអាចនាំមនុស្សឱ្យជួបគ្នាដោយចៃដន្យបំផុត។ មនុស្សពីរនាក់ មិនដែលស្គាល់គ្នាសោះ តែក្នុងឱកាសមួយ ធ្វើឱ្យគេ២នាក់នោះដើរជាន់ពេលវេលាដូចគ្នា ទីកន្លែងដូចគ្នា ទើបវាបង្កើតឱកាសជួបគ្នារបស់ពួកគេដំបូង.....

ភាពទាក់ទាញ ស្នាមញញឹម ឬរឿងរ៉ាវផ្សេងៗដែលកើតក្នុងឱកាសនោះ ធ្វើឱ្យគេមានចិត្តចាប់អារម្មណ៍គ្នាទៅវិញ ទៅមកដោយមិនដឹងខ្លួន!! តើមិត្តអ្នកអានដែលជួបអារម្មណ៍បែបនេះអត់?? អារម្មណ៍មកដល់ផ្ទះវិញ លួចនឹកមុខ លួចគិតពីគេដែលយើងជួបនោះ? ហ្នឹងហើយ គេហៅថាលង់ស្រឡាញ់យើង គេចង់ឱ្យតែយើងល្អ និងជាមនុស្សដែទទួលខុសត្រូវដោយខ្លួនឯង ប៉ុន្តែគេនឹងការពារយើង !!!

ខ្លឹមសារសំខាន់នៅក្នុងរឿង «ចង្វាក់បេះដូង»នេះ គឹបង្ហាញពីការបាត់បង់របស់តួស្រី នូវទំនាក់ទំនងមិត្តភាព ជាពិសេសគឺមនុស្សជាទីស្រឡាញ់ ដោយសារតែចរឹតកាចឆ្នាស់របស់នាង ដែលសាច់រឿងនេះក៏ឆ្លុះបញ្ចាំងទាំងស្រុងពីការទំនាស់បញ្ហានៅក្នុងផ្ទះរបស់តួអង្គ ដែលមិនខុសពីអប់រំឱ្យមនុស្សក្នុងសង្គម ចេះយល់ពីបញ្ហា និងដំណោះស្រាយដែលបានកើតឡើង។ តួអង្គសំខាន់នេះ នៅក្នុងថ្ងៃមួយ ក៏បានជួបនឹងតួអង្គប្រុសឈ្មោះរិទ្ធ ដោយចៃដន្យ ហើយពេលវេលាតែត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ក៏ធ្វើឱ្យនាងទទួលយកក្ដីស្រឡាញ់របស់តួប្រុស ដោយបានក្រៅពីមានទំនាក់ទំនងស្នេហា ក៏បានទាំងធ្វើឱ្យនាងផ្លាស់ប្ដូរក្លាយជានារីដែលគួរឱ្យស្រឡាញ់។

ភាពយន្តនេះ ត្រូវបានប្រកាសថាសហការផលិតដោយក្រុមហ៊ុនធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយក្នុងពេលដ៏ខ្លីនឹងក៏នឹងមានភាពយន្តជារបៀបមនោសញ្ចេតនា កំសត់ និងកំប្លុកកំប្លែក ដើម្បីវាយលុកទីផ្សារក្នុងពេលបន្តបន្ទាប់ផងដែរ។ កញ្ញា ខៀវ លីលី លោក គឹម ដារ៉ា ( DJ mike) លោកជួប ច័ន្ទកក្កដា ហៅ កញ្ញារ៉ូលីន និង លោក លី មករា គឺជាតួអង្គដ៏សំខាន់ក្នុងភាពយន្តរឿង «ចង្វាក់បេះដូង»នេះ ខណៈដែលភាពយន្តទាំងមូលក៏ជាស្នាដៃដឹកនាំដោយ លោក អ៊ុ ច័ន្ទប៉ូលី ដែលជាផលិតករល្បីឈ្មោះ។

រឿងរ៉ាវទាំងនេះ នឹងឆ្លុះបញ្ចាំងពីចង្វាក់បេះដូងមនុស្សស្រឡាញ់គ្នា នឹងបកស្រាយយ៉ាងក្បោះក្បាយ និងផ្អែមល្អែមក្នុងភាពយន្តខ្មែរ ខ្នាតធំគឺ រឿង «ចង្វាក់បេះដូង» កំពុងចាក់បញ្ចាំងក្នុងរោងកុនទាំងអស់ Major, Legend, Prime និង Ekphnom !!! សូមកំភ្លេចគាំទ្រកុនខ្មែរ បែបរ៉ូមែនទិក សូមទស្សនាវីដេអូខ្លីខាងក្រោម!