(ភ្នំពេញ)​៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លានៃព្រះរាជពិធី​បុណ្យចម្រើនព្រះជន្ម​ ព្រះករុណា​ ព្រះបាទ សម្តេចព្រះបរមនាថ​ នរោត្តម​ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤​ ខែឧសភា​ ឆ្នាំ២០១៨​ នេះ​ ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរ​ជ័យបវរសួស្តី​ សិរីវឌ្ឍនា​ វិបុលសុខ​ មហាប្រសើរគ្រប់ប្រការ​ ប្រកបដោយកត្តញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត​ថ្វាយ​ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​៕

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃសារថ្វាយព្រះពរ​របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖