(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាជាតិ ទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍សំខាន់មួយជុំវិញ «សេចក្តីសន្និដ្ឋាន» (Opinon) របស់ក្រុមការងារទទួលបន្ទុកការឃុំខ្លួនដោយរំលោភបំពាន ពាក់ព័ន្ធនឹងករណីឃុំខ្លួនលោក កឹម សុខា។

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ក្រុមការងារទទួលបន្ទុកការឃុំខ្លួនដោយរំលោភបំពាន គឺជាក្រុមនុស្សមានគ្នា០៥នាក់ មិនមែនជាបុគ្គលិកអង្គការសហប្រជាជាតិនោះទេ ហើយសេចក្តីស​ន្និដ្ឋានរបស់ពួកគេ គ្រាន់តែបង្ហាញនូវទស្សនៈផ្ទាល់ខ្លួន (ទស្សនៈរបស់ក្រុមខ្លួន)​ ប៉ុណ្ណោះ មិនមែនជា សេចក្តីសន្និដ្ឋាន (Opinon) របស់អង្គការសហប្រជាជាតិនោះទេ។

ខឹ្លមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍សូមអានខាងក្រោម៖