(ភ្នំពេញ)៖ ក្រុមហ៊ុន HGB Group Co., Ltd. ដែលជាក្រុមហ៊ុននាំចូលរថយន្តម៉ាក Mazda មកក្នុងទីផ្សារកម្ពុជា បានប្រកាសនូវកម្មវិធីដ៏ពិសេស សម្រាប់អតិថិជនទាំងអស់ ដែលផ្តល់ជូននូវការ «ទិញចូលដូរថ្មី» ដែលជាកម្មវិធីផ្តល់ឱកាសដល់លោកអ្នក ដែលមានក្តីស្រមៃចង់ក្លាយជាម្ចាស់រថយន្ត Mazda 3, Mazda 6 និង Mazda CX-3 សម្រេចបំណងប្រាថ្នារបស់ខ្លួនកាន់តែល្អប្រសើរ។
កម្មវិធី «ទិញចូល ដូរថ្មី» នេះនឹងផ្តល់ឱកាសដល់អ្នកដែលមានរថយន្តគ្រប់ម៉ាកគ្រប់ស៊េរី ដោយគ្រាន់តែយករថយន្តរបស់ខ្លួន មកប្តូរយករថយន្តស៊េរីថ្មីទំនើប គឺម៉ាក Mazda 3, Mazda 6 និង Mazda CX-3 ពីក្រុមហ៊ុន Mazda ដោយធានាទិញរថយន្តចូលក្នុងតម្លៃលើសទីផ្សារដល់ទៅ៥,០០០ដុលា្លរអាមេរិក និងបូករួមនូវអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។
អត្ថប្រយោជន៍ ដែលអតិថិជនសម្រេចចិត្តយករថយន្តគ្រប់ម៉ាកគ្រប់ស៊េរី របស់លោកអ្នក មកប្តូរយករថយន្តថ្មី ស្រទ្បាងភ្លាមៗ ជាមួយនឹង Mazda 3 Mazda 6 និង Mazda CX-3 នឹងទទួលបានរួមមាន៖
* ទទួលបានរថយន្តថ្មីស្រឡាង
* ទទួលបានការធានារយៈពេល៣ឆ្នាំ
* ទទួលបានសេវាថែទាំរថយន្តរយៈពេល២ឆ្នាំ។
Mazda 3, Mazda6 និង Mazda CX-3 មានដាក់តាំងបង្ហាញនៅតាមសាខា របស់ក្រុមហ៊ុន Mazda ដែលមានទីតាំង៖
Mazda Cambodia (សាខា ពោធិ៍ចិនតុង)
# 379, មហាវិថីសហព័ន្ធរុស្សី, សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - កម្ពុជា
ទូរស័ព្ទ: (+855) 95 999 699
ទូរស័ព្ទ: (+855) 23 995 567/995 678
ទូរសារ: (+855) 23 999 678
Mazda Cambodia (សាខា ព្រះមុនីវង្ស)
# 757-មហាវិថីព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ - កម្ពុជា
ទូរស័ព្ទ: (+855) 95 999 599
ទូរស័ព្ទ: (+855) 23 988 881/977 771
ទូរសារ: (+855) 23 999 678