(បាវិត, ស្វាយរៀង)៖ មកដល់បច្ចុប្បន្នខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ទៅ១១ ហើយមានរោងចក្រ សហគ្រាកំពុងដំណើរប្រមាណ១៦៥។

រោងចក្រ សហគ្រាសដែលកំពុងមានវត្តមាននៅក្នុងខេត្តស្វាយរៀង ជាពិសេសនៅក្រុងបាវិតនេះ មានដូចជា៖ រោងចក្រចកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតស្បែកជើងកីឡា ផលិតបាតស្បែកជើង ផលិតសម្លៀកបំពាក់របាំ ផលិតសម្លៀកបំពាក់មុជទឹក ផលិតសម្លៀកបំពាក់កីឡា ផលិតស្លាបព្រិល ផលិតកង់ ផលិតអំពូលភ្លើង ផលិតក្រណាត់ ផលិតឆ័ត្រ ផលិតថង់ប្លាស្ទិក ផលិតសម្ភារប្រើប្រាស់ និងសម្អាតផ្ទះ ផលិតអាវការពារសារធាតុគីមី ផលិតគ្រោងពូករឺស័រ ផលិតប្រដាប់ព្យួរសម្លៀកបំពាក់ ផលិតសម្ភារអេឡិចត្រូនិក ផលិតខ្សែភ្លើង ផលិតដែកប៊ូឡុង ដំឡើងរថយន្ត និងសេវាកម្មដឹកជញ្ជូនជាដើម។

រោងចក្រ សហគ្រាសទាំង១៦៥នេះ បានផ្តល់ការងារជូនប្រជាពលរដ្ឋជិត ៦ម៉ឺននាក់ ជាមួយប្រាក់ឈ្នួលសមរម្យ ជាពិសេសបានជួយលើកកម្ពស់ជីវភាពឲ្យមានភាពល្អប្រសើរផងដែរ។ ដើម្បីជ្រាបច្បាស់សូមទស្សនានូវកិច្ចសម្ភាសន៍ជាមួយបងប្អូនកម្មករ កម្មការិនីនៅក្នុងខេត្តស្វាយរៀង៕