(ភ្នំពេញ)៖ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មនុស្សតែងតែប្រកាន់ខ្ជាប់នូវទស្សនៈ ឬទម្លាប់ផ្ទាល់ខ្លួនណាមួយ សម្រាប់ជាប្រទីបកំដរជីវិតពួកគេ។ ថ្វីដ្បិតមនុស្សគ្រប់គ្នាតែងមាន ទស្សនៈរបស់ខ្លួនក៏ពិតមែន ប៉ុន្តែអ្វីដែលគេស្គាល់ច្រើនជាងគេ ភាគច្រើនគឺចេញពីមេដឹកនាំល្បី ទស្សនវិទូ អរិយបុគ្គលជាដើម ​ដែលទស្សនបណ្ឌិតល្អៗទាំងនោះ ត្រូវបានកត់ត្រាទុកសម្រាប់ដាស់តឿនទូន្មានដល់មនុស្សគ្រប់ជំនាន់។

ខាងក្រោមនេះ ជាគតិបណ្ឌិតចំនួន១០ថ្មីទៀត ដែលកំពុងតែបង្វឹកគុនចាំជួយជ្រោមជ្រែងមនុស្សរាល់ថ្ងៃ គ្រាន់តែចំណុចខ្លះមនុស្សមិនសូវបានចាប់អារម្មណ៍ ក្នុងនោះរួមមាន៖

១៖ អ្នកដែលមិនធ្វេសស្មារតី មិនស្លាប់គំនិត ទោះបីស្លាប់ទៅហើយក្ដី ក៏ទុកដូចជារស់។ អ្នកធ្វេសស្មារតីស្លាប់គំនិត ទោះនៅមានជីវិតរស់នៅឡើយ ក៏ទុកដូចជាស្លាប់ស្រេចដែរ។ សម្ដេចព្រះសង្ឃរាជ ជួន ណាត។

២៖ កុំពន្យារទុករហូតដល់ស្អែក នូវអ្វីដែលយើងអាចធ្វើបាននៅថ្ងៃនេះ។ ប្រធានាធិបតីទី៣ នៃសហរដ្ឋអាមេរិកលោក ថូម៉ាស ចេហ្វឺសុន (១៧៤៣-១៨២៦)។

៣៖ ចំណេះវិជ្ជានឹងក្លាយជាអាក្រក់ ប្រសិ​នបើគោលដៅចំណេះវិជ្ជានោះជាគុណធម៌ ចំណេះវិជ្ជាគ្មានគុណធម៌ គឺជាឧបាយកល។ ពាក្យទូន្មានបុរាណខ្មែរ។

៤៖ ប្រទេសដែលស្ថិតក្រោមការគំរាមកំហែង វាបង្កើតឲ្យមានវីរជន និងសកម្មភាពវីរភាពទាំងឡាយលើពិភពលោក។ លោក ចន ខេនណឺឌី (១៩១៧-១៩៦៣) ប្រធានាធិបតេយ្យទី៣៥ នៃសហរដ្ឋអាមេរិក។

៥៖ មនុស្សដែលអាចយកឈ្នះខ្លួនឯងបាន គឺជោគជ័យដំបូង និងថ្លៃថ្នូរបំផុតក្នុងចំណោមជោគជ័យទាំងអស់។ ទស្សនពិភពលោក។

៦៖ នៅពេលមានជីវិត បើមនុស្សគ្រប់រូបធ្វើខ្លួនជាគំរូល្អៗ ទោះបីស្លាប់ទៅ ក៏នៅតែមានដង្ហើមដកក្នុងប្រវត្តិសាស្ត្រដែរ។ ប្រធានាធិបតីទី២៥ នៃសហរដ្ឋអាមេរិក លោក វិល្លៀម ម៉ាក់ឃិនលី (១៨៤៣-១៩០១)។

៧៖ ប្រជាធិបតេយ្យមិនមែននៅនឹងមួយកន្លែងនោះទេ តែវាគឺជាអ្វីដែលមានសកម្មភាពជារៀងរហូត។ លោក ហ្វ្រង់គ្លិន រ៉ូសឺវែលត៍ (១៨៨២-១៩៤៥) ប្រធានាធិបតេយ្យទី៣២ នៃសហរដ្ឋអាមេរិក។

៨៖ ប្រសិនបើធ្វើគុណប្រយោជន៍ហើយ សូមកុំរំឭកគុណទាំងនោះនៅចំពោះមុខគេឲ្យសោះ បើពុំនោះទេ គុណប៉ុនភ្នំនឹងរលាយ។ លោក ខុង ជឺ អ្នកប្រាជ្ញបុរាណចិន។

៩៖ កាអម្បាលម៉ាន កុំអាលពោលអួតមុន។ ឧបាយកលសើរៗ ពុំស្មើគំនិតជ្រៅ។ ពាក្យដំបូន្មានរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត។

១០៖ អ្នកអានសៀវភៅមិនអាចក្លាយជាមេដឹកនាំបានគ្រប់គ្នាឡើយ ប៉ុន្តែគ្រប់មេដឹកនាំចាំបាច់ត្រូវតែអានសៀវភៅ។ ប្រធានាធិបតីទី៣៣ នៃសហរដ្ឋអាមេរិក លោក ហ៊ែរី ទ្រូម៉ែន (១៨៨៤-១៩៧១)៕